ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ប៉ោយ​ប៉ែ​ត មិន​ចាញ់​បណ្តា​ខេត្ត​ប៉ុន្មាន​ទេ មនុស្ស​ដើរ​កម្សាន្ត​ថ្ងៃ​ឆ្លង​ឆ្នាំ​ច្រើន​កុះករ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ដំណើរ​កំសាន្ត​នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០២២ ឈាន​ចូល​ឆ្នាំ​២០២៣ នៅ​លើ​ទឹកដី​កាស៊ីណូ ក្រុង​ប៉ោយ​ប៉ែ​ត មិន​ចាញ់​បណ្តា​ខេត្ត​ផ្សេង​ៗ​ប៉ុន្មាន​នោះ​ទេ គឺ​មនុស្ស​ម្នា​ហាក់​ច្រើន​កុះករ

ខេត្តបន្ទាយមានជ័យ ៖ ដំណើរ​កំសាន្ត​នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០២២ ឈាន​ចូល​ឆ្នាំ​២០២៣ នៅ​លើ​ទឹកដី​កាស៊ីណូ ក្រុង​ប៉ោយ​ប៉ែ​ត មិន​ចាញ់​បណ្តា​ខេត្ត​ផ្សេង​ៗ​ប៉ុន្មាន​នោះ​ទេ គឺ​មនុស្ស​ម្នា​ហាក់​ច្រើន​កុះករ ទាំង​តាម​ដងផ្លូវ​មួយ​ចំនួន ឆ្ពោះទៅ​ទឹកដី​កាស៊ីណូ មានការ​កកស្ទះ​ធ្វើ​ដំណើរ​ស្ទើរតែ​មិន​រួច​។ នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ នៃ​ដើម​ពុទ្រា នឹង​ផ្លូវ​ចូល​ទៅ​វត្ត​ត្រាច មាន​យានយន្ត​រាប់​សិប​គ្រឿង​ស្ទះ​ត្រៀប​ត្រា ហើយ​បើ​គ្មាន​ការ​ធ្វើ​អន្តរាគមន៍​ពី​សមត្ថកិច្ច និង​ប្រជា​ការពារ​ទេ យានយន្ត​ទាំងនោះ​អាច​នឹង​កកស្ទះ​លើ​ដងផ្លូវ​ទាំង​៤​ខ្សែ ជា​ពិសេស​ចំណុច​ផ្លូវបំបែក​នោះ​តែ​ម្តង​។

ចំណែក​លើ​ទឹកដី​កាស៊ីណូ​វិញ មនុស្ស​មាន​ចំនួន​ច្រើ​កក​កុះ​ដូច​គ្នា ហើយ​ក្នុង​ផ្សារ​រាត្រី ឬ​ហៅ​ផ្សារ​ទឹក​ពុះ នៅ​លើ​ទឹកដី​កាស៊ីណូ ក៏​មនុស្ស​ដើរ​ទិញ​ទំនិញ និង​ចំណីអាហារ​យ៉ាង​ព្រោងព្រាត​ផង​ដែរ ។ រីឯ​ហាង​លក់​អាហារ គេ​ក៏​ឃើញ​ថា មាន​មនុស្ស​ចូល​ពេញ​ៗ​ហាង​តែ​ម្តង ខណៈ​អ្នកដំណើរ​ខ្លះ​ទិញ​ចំណីអាហា​ពី​ក្នុង​ផ្សារ​ទឹក​ពុះ យក​ទៅ​ញ៉ាំ​តាម​វាលស្មៅ​ទាំង​ក្រុម​ៗ​មើលទៅ​ពិតជា​សប្បាយ​ពិត​ៗ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​មាន​ករណី​ឆាបឆេះ​អគារ​កាស៊ីណូ​ចំនួន​២​អម​សងខាង​ផ្លូវ​ឆ្ពោះទៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ក្រោយ​ហេតុការណ៍​ខាងលើ​កើតឡើង អាជ្ញាធរ​ក៏​បាន​ហ៊ុម​ព័ទ្ធ​បិទផ្លូវ​ចេញចូល​ច្រក​ទ្វារ​អន្តរជាតិ​នេះ​ជា​បណ្តោះអាសន្ន ចាប់ពី​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​រង្វង់​មូល ទៅ​ដល់​ចំណុច​ស្ពាន​ឆ្លងផ្លូវ​ទី​២ របស់​កាស៊ីណូ ដើម្បី​រុះរើ​គំនរ​បាក់បែក និង​ជញ្ជាំង​កាស៊ីណូ​រី​សត ដែល​ទ្រេត ឬ​ផ្អៀង​រក​ផ្លូវ បញ្ចៀស​ហានិភ័យ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកដំណើរ​ត្រូវធ្វើ​ដំណើរ​លើ​ផ្លូវ​ផ្សេង​ៗ​ទៅ​ទឹកដី​កាស៊ីណូ ទើប​មាន​ករណី​កកស្ទះ​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ