ធ្វើទានបែបណាទើបទទួលបានបុណ្យទាំងយប់ទាំងថ្ងៃ ?
- ភ្នំពេញ
ភាសាបាលីថា បុញ្ញៈ សំស្ក្រឹតថា បុណ្យ ចំណែកភាសាខ្មែរប្រែថា គុណជាតិឯណាដែលលាងជម្រះ ដុសខាត់ សម្អាតនូវសន្តានរបស់ខ្លួនឱ្យបរិសុទ្ធស្អាតផូរផង់ គុណជាតិនោះឈ្មោះថាបុណ្យ ។…
ភាសាបាលីថា បុញ្ញៈ សំស្ក្រឹតថា បុណ្យ ចំណែកភាសាខ្មែរប្រែថា គុណជាតិឯណាដែលលាងជម្រះ ដុសខាត់ សម្អាតនូវសន្តានរបស់ខ្លួនឱ្យបរិសុទ្ធស្អាតផូរផង់ គុណជាតិនោះឈ្មោះថាបុណ្យ ។…
ភាសាបាលីថា បុញ្ញៈ សំស្ក្រឹតថា បុណ្យ ចំណែកភាសាខ្មែរប្រែថា គុណជាតិឯណាដែលលាងជម្រះ ដុសខាត់ សម្អាតនូវសន្តានរបស់ខ្លួនឱ្យបរិសុទ្ធស្អាតផូរផង់ គុណជាតិនោះឈ្មោះថាបុណ្យ ។
បុណ្យស្ថិតនៅលើចេតនា គឺការជ្រះថ្លា រីករាយពេញចិត្ត បើមិនមានចេតនាទេ ទោះបីជាបុគ្គលប្រារព្ធពិធីបុណ្យសង្ឃទានក្តី បុណ្យបច្ច័យបួនក្តី បុណ្យកឋិនក្តី ឬបុណ្យផ្សេងៗទៀតក្តី ក៏មិនឈ្មោះថា ជាអ្នកបានបុណ្យកុសលច្រើនឡើយ។ហេតុនោះហើយ គ្រប់ពេលដែលធ្វើបុណ្យកុសល ទោះបីជាធ្វើបុណ្យអ្វីក៏ដោយ ត្រូវតែញុំាងចិត្តឱ្យត្រេកអរ រីករាយជ្រះថ្លាជានិច្ច បើមានសេចក្តីពេញចិត្តខ្លាំងហើយ សូម្បីតែធ្វើបុណ្យតិចតួច តូចតាច ក៏គង់បានផលបុណ្យច្រើន ។
សាងបុណ្យកុសលអ្វីដែលលោកចាត់បញ្ចូលថា បានបុណ្យទាំងយប់ទាំងថ្ងៃ ? តាមទ្រឹស្តីព្រះពុទ្ធសាសនាបានលើកឡើងថា ការធ្វើអណ្តូង ជីកស្រះ ដាំដើមឈើ កសាងសាលា សាលាឆទាន មន្ទីរពេទ្យ ធ្វើផ្លូវ…ជាទានឱ្យផលដល់អ្នកសាងទាំងយប់ទាំងថ្ងៃ បានសុខចម្រើនក្នុងលោកនេះផង និងអស់អាយុសង្ខារទៅបានទៅកើតក្នុងឋានទេវលោកសោយសម្បត្តិទិព្វអស់កាលជាយូរអង្វែង ។
ដូចមានអតីតនិទានមាណពម្នាក់ឈ្មោះមាឃនៅស្រុកមួយជាមនុស្សមាននិស្ស័យចូលចិត្តខាងការធ្វើផ្លូវឱ្យសាធារណជនធ្វើដំណើរទៅមកបានស្រួល ។គាត់បបួលជនដែលមាននស្ស័យត្រូវគ្នាបាន៣២នាក់រួមទាំងខ្លួនផងជា៣៣នាំគ្នាធ្វើថ្នល់តម្រង់ទៅរាជធានី។ កាលធ្វើទៅមានអ្នកស្រុកសួរថា ជនទាំងនេះធ្វើផ្លូវទៅណា ? ជនទាំង៣៣នាក់នោះឆ្លើយថា ធ្វើផ្លូវទៅកាន់ឋានសួគ៌ ។
ដោយអំណាចនៃការសាងផ្លូវថ្នល់ បណ្តាជនទាំងនោះអស់អាយុសង្ខារទៅ គឺមាឃមាណពទៅកើតជាព្រះឥន្ទ្រស្តេចទេវតានៅឋានត្រៃត្រិង្សសួគ៌ ចំណែកជនទាំង៣២នាក់ជាមិត្តសម្លាញ់បានទៅកើតជាទេវបុត្រ ។ ឋាននោះបានឈ្មោះថា ឋានត្រៃត្រិង្សប្រែថា ឋានសាមសិបបីតាំងពីត្រឹមនោះមក ។
នេះជាអានិសង្សនៃការសង់ផ្លូវថ្នល់ឱ្យបានសុខស្រួលដល់សាធារណជន តែងបានសេចក្តីសុខស្រួលដល់ខ្លួនយើងវិញ ត្រូវតាមគន្លងពុទ្ធភាសិតថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ប្រែថា ជនដ៏មានប្រាជ្ញាណាបានឱ្យសេចក្តីសុខដល់អ្នកដទៃ ជននោះរមែងបានជួបប្រទះនឹងសេចក្តីសុខជារៀងរហូត៕
ចែករំលែកព័តមាននេះ