ចាប់បានហើយ! ជនដៃដល់ប្រល័យជីវិតស្ត្រីម្នាក់ក្នុងបន្ទប់ជួលកាលពីប៉ុន្មានថ្ងៃមុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពី៣ថ្ងៃកន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈម្ចាស់ផ្ទះ
រាជធានីភ្នំពេញ ៖ កាលពី៣ថ្ងៃកន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈម្ចាស់ផ្ទះ
រាជធានីភ្នំពេញ ៖ កាលពី៣ថ្ងៃកន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈម្ចាស់ផ្ទះជួលដើរកត់លេខកុងទ័រទឹក នៅតាមបន្ទប់ជួលទាំងអស់ ដើម្បីចេញវិក្កយបត្រគិតលុយពីអ្នកប្រើប្រាស់ ស្រាប់តែប្រទះឃើញស្រីម្នាក់ដេកស្លា.ប់មានសភាពហើមស្អុយនៅក្នុងបន្ទប់ជួលមួយ ។ បន្ទាប់មកបានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យកោសល្យវិច័យ ជាលទ្ធផលបញ្ជាក់ថា ជនរងគ្រោះស្លា.ប់ដោយថប់ដង្ហើម ដោយសារជនដៃដល់យកកន្សែងពោះគោ ខ្ទប់មាត់និងច្រមុះនាងរហូតដល់ស្លា.ប់។ គួររំលឹកថា ធុំក្លិនស្អុយ ស្មានតែកណ្តុរ លុះអើតមើល ឃើញស្ត្រីម្នាក់ ផ្អើលយ៉ាងរន្ធ.ត់
ក្រោយមកនគរបាលច្រើនអង្គភាព បើកការស្រាវជ្រាវរហូតឃាត់ខ្លួនឃាតករខាងលើនោះបានតែម្ដងបានធ្វើការស្រាវជ្រាវយ៉ាងដុតដៃដុតជើងរយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីព្រឹក ទើបឈានដល់ការឃាត់ខ្លួនជនដៃដល់បាននៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នងភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ហើយជនដៃដល់រូបនេះគឺជាប្ដីរបស់ស្ត្រីរងគ្រោះតែម្ដង ។ ប៉ុន្តែមូលហេតុដែលឈានដល់ការផ្តាច់ជីវិតប្រពន្ធខ្លួនឯងបែបនេះ នៅពុំទាន់ដឹងនៅឡើយ ព្រោះខណៈនេះជនដៃដល់កំពុងស្ថិតនៅក្នុងការសាកសួរនៅឡើយ។
នគរបាលបានប្រាប់ឲ្យដឹងថា ជនដៃដល់ឈ្មោះ គឹម សំអាន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កង គា ហៅ អាឈី អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរមានស្រុកកំណើត នៅភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។
តាមប្រភពមួយនេះបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មុនពេលកើតហេតុ មានបុរសម្នាក់ឈ្មោះ ថាច់ ឃ្លោក អាយុ៤៣ឆ្នាំ បានទូរស័ព្ទទៅកាន់បុរសម្នាក់ទៀតឈ្មោះ ជា ប៊ុនធឿន អាយុ៣១ឆ្នាំ ដែលជាម្ចាស់ផ្ទះជួលខាងលើ ដើម្បីកក់បន្ទប់ជួលឱ្យមិត្តភក្តិរបស់ខ្លួនស្នាក់នៅ ។ ពេលនោះម្ចាស់ផ្ទះជួលបានយល់ព្រមទុកបន្ទប់ឲ្យ ហើយ១អាទិត្យក្រោយមកគឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៦យប់ ទើបឃើញឈ្មោះ គឹម សំអាន (ជនដៃដល់) និងជនរងគ្រោះជាប្រពន្ធទៅកាន់ផ្ទះជួលខាងលើ។
តាមប្រភពដដែលបាននិយាយថា ពេលនោះអ្នកទាំង២បានជួបជាមួយឈ្មោះ ជា ប៊ុនធឿន ដែលជាម្ចាស់ផ្ទះជួលហើយប្រាប់ថា«ខ្លួនគឺជាមិត្តភក្តិរបស់ឈ្មោះ ថាច់ ឃ្លោក ដែលបានទូរស័ព្ទកក់បន្ទប់ជួលកាលពី១អាទិត្យមុននោះ បន្ទាប់មកម្ចាស់ផ្ទះបាននាំឲ្យទៅស្នាក់នៅបន្ទប់ជួលលេខ១ ។ លុះស្នាក់នៅបាន១ថ្ងៃ រហូតដល់នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៤ជិតភ្លឺ ជនដៃដល់ក៏បានជិះម៉ូតូចេញពីបន្ទប់ជួលទៅក្រៅ ហើយបាត់រហូតមិនឃើញត្រឡប់មកវិញឡើយ។
នគរបាលរូបនោះប្រាប់បន្តថា រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង៥០នាទីព្រឹក ឈ្មោះ ជា ប៊ុនធឿន បានដើរកត់លេខកុងទ័រទឹកភ្លើង តាមបន្ទប់ជួលដើម្បីចេញវិក័យបត្រទូទាត់ប្រាក់ពីអ្នកប្រើប្រាស់ ឃើញបន្ទប់ជួលលេខ១នោះចាក់សោរពីខាងក្រៅ ហើយមានធុំក្លិនស្អុយចេញពីខាងក្នុងបន្ទប់ ។ ដោយមានការសង្ស័យម្ចាស់ផ្ទះខាងលើក៏មើលតាមបង្អួចកញ្ចក់ស្រាប់តែឃើញជនរងគ្រោះដេកស្លា.ប់គ្របភួយពីលើ បន្ទាប់មកគាត់ក៏បានទូរស័ព្ទរាយការណ៍ប្រាប់នគរបាលមូលដ្ឋានបានដឹង និងរាយការណ៍បន្តទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការ ចុះទៅធ្វើកោសល្យវិច័យ។ខណៈនោះលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន (គ្រូពេទ្យតុលាការ) បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លា.ប់ដោយសារថប់ដង្ហើម (ខ្ទប់មាត់និងច្រមុះ)។
នគរបាលដដែលបានប្រាប់ឲ្យដឹងផងដែរថា បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងនគរបាលខណ្ឌដង្កោ និងលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ ព្រមទាំងនគរបាលស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផង បើកការស្រាវជ្រាវរយៈពេល៣ថ្ងៃទើបឈានដល់ការចាប់ខ្លួនជនដៃដល់បាន ៕
ចែករំលែកព័តមាននេះ