ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​៣​កើត​លើ​ស្ត្រី​មាន​ជីវភាព​ក្រីក្រ​​ម្នាក់​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​មាន​ជីវភាពក្រីក្រ​​ម្នាក់​​បាន​សម្រាល​កូនភ្លោះ​រហូតដល់៣នាក់​ កាលពី​យប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ថិតនៅ​មន្ទីរពេទ្យ​ជប៉ុន រាជធានី​ភ្នំពេញ​ ។ ប៉ុន្តែ​ដោយ​បញ្ហា​ភាព​សុខភាព…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​មាន​ជីវភាពក្រីក្រ​​ម្នាក់​​បាន​សម្រាល​កូនភ្លោះ​រហូតដល់៣នាក់​ កាលពី​យប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ថិតនៅ​មន្ទីរពេទ្យ​ជប៉ុន រាជធានី​ភ្នំពេញ​ ។ ប៉ុន្តែ​ដោយ​បញ្ហា​ភាព​សុខភាព ស្ត្រី​ជា​ម្តាយ​ទើប​គ្រូពេទ្យ​ឱ្យ​បន្ត​សម្រាក​ព្យាបាល​រហូត ដល់​ថ្ងៃ​ទី១៩ ខែវិច្ឆិកា បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​​មក​ផ្ទះ​វិញ ក្រោម​ការ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​មូលដ្ឋាន ក្នុងភូមិ​មេលំ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ។

លោក កេ​ត សុ​ឃា មេឃុំ​មេលំ ស្រុក​បរិបូណ៌ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​កើតកូន​ភ្លោះ​៣​នាក់មាន​ឈ្មោះមាន សុ​មី អាយុ២៣​ឆ្នាំ នាង​ទើប​សម្រាលកូន​ជា​លើក​ដំបូង ​ព្រោះ​ទើប​រៀប​ការ​ប្ដី ឈ្មោះ
វ៉ា​ន់ សុ​វ​យ័ អាយុ​២៤ឆ្នាំ កាលពី​មួយ​ឆ្នាំ​មុន ។

លោក​មេឃុំ​បាន​បន្ត​ថា ​ក្រោយ​ពេល​រៀប​ការ​ ពួក​គេ​បាន​រស់នៅ​ជាមួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ សួ​ស ម៉ើ ប៉ុន្តែ​ដោយសារ​ជួប​ការ​លំបាកបញ្ហា​ជីវភាព ពួក​គេ​ក៏​បាន​ទៅ​ធ្វើ​ជា​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​រហូត​មាន​ផ្ទៃពោះ ។

​លុះ​ក្រោយ​ពី​ពិនិត្យអេកូឃើញមានកូន​ភ្លោះ​៣ ទើបនៅ​ថ្ងៃ​ឈឺពោះ​ពួក​គេ​បាន​សម្រេចចិត្ត​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ជប៉ុន នៅ​រាជធានី​ភ្នំពេញ រហូត​ដល់​ស្ត្រី​ជា​ម្ដាយ​មាន​សុខភាព​ល្អ​ទើប​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​មក​ផ្ទះ​វិញ ​នៅ​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា​ឆ្នាំ ២០២២​។

លោក​មេឃុំ​បាន​បញ្ជាក់​ថា ​កូនភ្លោះ​ទាំង​៣​ស្រី​២ ប្រុស​១ រួម​និង​ម្ដាយ​មាន​សុខភាព​ល្អជា​ធម្មតា​ទេ​ប៉ុន្តែ​បញ្ហា​ជីវភាព ​គឺ​ជួប​ការ​ខ្វះខាត ដែល​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ជិត​ឆ្ងាយ​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​នេះ​ផង ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ