ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូប​លក់ដូរ​របស់​ក្រុម​អាជីវករ​១២​តូប ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​ខ្ទេច​ផ្អើល​ផ្សារ​លូ​អូរ​ឡាំ​ពិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

តូប​លក់ដូរ​របស់​ក្រុម​អាជីវករ​លក់​ដែក ប្រក់​ស័ង្កសី​នៅ​ផ្សារ​លូ​អូរ​ឡាំ​ពិ​ក​ចំនួន​១២​តូប ត្រូវ​បាន​ភ្លើង​ឆាបឆេះ​បំផ្លាញ បណ្តាល​អោយ​រង​ការ​ខូចខាត​អស់​ស្ទើរតែ​ទាំងស្រុង ដែល​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ដោយ​បាន​បង្ក​

រាជធានី​ភ្នំពេញ ៖ តូប​លក់ដូរ​របស់​ក្រុម​អាជីវករ​លក់​ដែក ប្រក់​ស័ង្កសី​នៅ​ផ្សារ​លូ​អូរ​ឡាំ​ពិ​ក​ចំនួន​១២​តូប ត្រូវ​បាន​ភ្លើង​ឆាបឆេះ​បំផ្លាញ បណ្តាល​អោយ​រង​ការ​ខូចខាត​អស់​ស្ទើរតែ​ទាំងស្រុង ដែល​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ដោយ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា​។

ករណី​ខាងលើ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្សារ​លូ (​អូរ​ឡាំ​ពិ​ក​) ស្ថិត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២​នេះ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​១២​គ្រឿង ដើម្បី​ចេញ​មក​ជួយ​សង្គ្រោះ ដោយ​ប្រើប្រាស់​ទឹក​អស់​ជាង​០៧​ឡាន ហើយ​ឡានទឹក​ទាំង​អស់នេះ មាន​ទាំង​របស់​សមត្ថកិច្ច និង​ក្រុមហ៊ុន​ឯកជន ដែល​បាន​រួមដៃគ្នា​យ៉ាង​ស្អិតរ​មួ​ត​ផង​ដែរ​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ បាន​បន្ត​ថា ឡានទឹក​ដែល​ចេញ​ជួយ​សង្គ្រោះ​រួម​មាន ៖ រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន​០៩​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៥​ឡាន​, រថយន្ត​អគ្គិភ័យ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន និង​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​បន្ត​ទៀត​ថា ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ បាន​បំផ្លាញ​តូប​អាជីវករ​លក់ដូរ​អស់​ចំនួន​១២​តូប​ទាំងស្រុង ក្នុង​នោះ​ជា​ប្រភេទ ឈើ​ប្រក់​ស័ង្កសី ដែល​មាន​ទំហំ ១​ម៉ែត្រ x ២​ម៉ែត្រ​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​បញ្ជាក់​ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ដោយ​ក្នុង​នោះ​មិន​មាន​អ្នក​រង​របួស និង​ប៉ះពាល់​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ឡើយ​។

បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆេះ​ផ្សារ​លូ​ខាងលើ​នេះ បើ​តាម​ការ​បញ្ជាក់​អំពី​ក្រុម​អា​ជីករ​ក្នុង​ផ្សារ​បាន​និយាយ​ថា វា​កើតឡើង​ដោយសារ​ឆុ្ល​ង​ចរន្តអគ្គិសនី (​ទុ​ស្សេ​ខ្សែរ​ភ្លើង​) ព្រោះ​ខ្សែភ្លើង​ត​ចូល​តាម​តូប​នីមួយ​ៗ​មាន​ភាព​រញ៉េរញ៉ៃ​ស្អេកស្កះ​ខ្លាំង​ណាស់​។ ហើយ​ចំពោះ​តូប​ទាំង​១២ ដែល​រង​ការ​ខូចខាត​ភាគច្រើន​ជា​តូប​លក់​សាច់​ជ្រូក លក់​ត្រី បន្លែ និង​អីវ៉ាន់​ចាប់ហួយ​តូច​ៗ ដែល​ធ្វើ​អំពី​ដែក ប្រក់​ស័ង្កសី ដែល​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង ដោយសារ​តែ​ឆេះ​ស្នោ និង​គ្រឿង​ជ័រ​ប៉ុណ្ណោះ តែ​ត្រូវ​បាន​កម្លាំង​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់ និង​គ្រប់គ្រង​មិន​អោយ​ឆេះ​រាលដាល​បាន​ទាន់​ពេលវេលា​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ