រមណីយដ្ឋានប្រាសាទបន្ទាយទ័ព កំពុងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានថ្លែងថា រមណីយដ្ឋានប្រាសាទទ័ព ជា
ខេត្តព្រះសីហនុ ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានថ្លែងថា រមណីយដ្ឋានប្រាសាទទ័ព ជា
ខេត្តព្រះសីហនុ ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានថ្លែងថា រមណីយដ្ឋានប្រាសាទបន្ទាយទ័ព ជារមណីយដ្ឋានច្នៃប្រឌិតបែបប្រវត្តិសាស្ត្រ ដែលមានទេសភាពស្អាត រួមផ្សំជាមួយខ្យល់អាកាសបរិសុទ្ធ និងមានទឹកធ្លាក់ធម្មជាតិ អ្វីដែលពិសេស បំផុតនោះគឺមានរូបចម្លាក់ស្អាតៗ។
រមណីយដ្ឋាននេះ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១៩២ និង១៩៣នៃផ្លូវជាតិលេខ៤ ចូលតាមច្រកភូមិអូតាប៉ាង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់(ចូលតាមជាប់ស្ពាន) ដែលមានចម្ងាយ៥.៥ គីឡូម៉ែត្រចូល ដល់រមណីយដ្ឋានមួយនេះ ។
លោកអភិបាលស្រុកបានបន្តថា រាល់ថ្ងៃឈប់សំរាក រមណីយដ្ឋាននេះ មានបងប្អូនចូលទៅកំសាន្តច្រើន ជាពិសេសពេលឈប់សម្រាកពេលបុណ្យទាន ។ ជាមួយគ្នានោះ លោកអភិបាលស្រុក បានថ្លែងអំណរគុណបងប្អូនដែលបានមកលេងកំសាន្តនៅរមណីយដ្ឋាននេះ ទោះយ៉ាងណាសូមចូលរួមរក្សាអនាម័យបរិស្ថានស្អាតទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ