ខេត្តព្រះវិហារ ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន១៥នាក់ និងជនជាតិភូមាម្នាក់ ចេញពីខេត្តព្រះសីហនុ ហើយបម្រុងឆ្លងដែនចេញពីទឹកដីកម្ពុជា ចូលទៅប្រទេសឡាវ ដែលហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ នៅចំណុចកំពង់ស្រឡៅ ស្ថិតក្នុងឃុំកំពង់ស្រឡៅមួយស្រុកឆែប ខេត្តព្រះវិហារ ។
បើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងទទួលផែនសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប បានដឹកនាំកម្លាំងឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប2A-9240 នៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ និងបានរកឃើញជនជាតិចិន និងជនជាតិភូមា សរុបចំនួន១៦នាក់ និងបានសួរនាំពិនិត្យឃើញថា ជនជាតិចិន និងភូមាទាំង១៦នាក់នោះពុំមានឯកសារសម្គាល់អត្តសញ្ញាណនោះទេ។
ប្រភពដដែលបន្តថា ជនជាតិចិននិងជនជាតិភូមា ទាំង១៦នាក់ខាងលើនេះ រួមមាន ៖ ១-ឈ្មោះ XI YIN ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ២-ឈ្មោះ WANG HI LIN ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ៣-ឈ្មោះ CHENG SI TONG ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ៤-ឈ្មោះ ZHANG DI ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ៥-ឈ្មោះ LIANG SHUN DONG ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ៦-ឈ្មោះ ZHANG ENZE ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ៧-ឈ្មោះ TANG ANXIANG ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ៨-ឈ្មោះ SU PENG ភេទប្រុស អាយុ២0ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ៩-ឈ្មោះ ZHANG JIAHUAN ភេទស្រី អាយុ២១ឆ្នាំ ជនជាតិភូមា (ពុំមានកាន់លិខិតឆ្លងដែន)។ ១០- ឈ្មោះ TANG ZIYANG ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិចិន ពុំមានកាន់លិខិតឆ្លងដែន)។ ១១- ឈ្មោះ LIN SIWEN ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ១២- ឈ្មោះ DAI HONGYUN ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ១៣-ឈ្មោះ CHEN ZHU ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ១៤- ឈ្មោះ SU ZHIQIANG ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ ១៥- ឈ្មោះ SONG YIFEI ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន) និង១៦- ឈ្មោះ GONG JIANLANG ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិចិន (ពុំមានកាន់លិខិតឆ្លងដែន)។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងពេលបង្ក្រាបបានការឆ្លងដែនខុសច្បាប់នោះ ក៏បានឃាត់បុរសអ្នកបើកបរជាជនជាតិខ្មែរម្នាក់ផងដែរ ប៉ុន្តែពុំបានបញ្ជាក់អត្តសញ្ញាណនោះទេ។
លោក ឆយ បូរិន បន្តថា ជនជាតិចិនចំនួន១៥នាក់ និងភូមាម្នាក់ ក្នុងនោះស្រី២នាក់ ដែលបម្រុងឆ្លងដែនចេញពីកម្ពុជាចូលប្រទេសឡាវខាងលើនេះ បច្ចុប្បន្នកំពុងបំពេញនីតិវិធី ដើម្បីត្រៀមបញ្ជូនទៅកាន់ស្នាក់ការបណ្ដេញចេញនៅឯខេត្តសៀមរាប ឆាប់ៗនេះ។ ដោយឡែកជនសង្ស័យ២នាក់ជនជាតិខ្មែរ និងជាអ្នកលើកបររថយន្តស៊ីឈ្នួលដឹកជនជាតិចិន ត្រូវបានសម្របសម្រួលដោះលែងវិញហើយ។
ចែករំលែកព័តមាននេះ