ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បង្ហាញ​មោទនភាពចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​​របស់​ខេត្តកំពង់ឆ្នាំង

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​បង្ហាញ មោទនភាព​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អា​ណា​ចក្រ​របស់​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​បង្ហាញ មោទនភាព​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អា​ណា​ចក្រ​របស់​ខេត្តកំពង់ឆ្នាំង និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អ​ប្រសើរ​។

ការ​បង្ហាញ​មោទនភាព​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង ពិធី​ស្រោចស្រព​សុគន្ធ​វារី ប្រកាស​ព្រះរាជក្រឹត្យ​ប្រទាន​គោរមងារ ប្រគេន​ព្រះ​មេគណ​ខេត្តកំពង់ឆ្នាំង និង​សម្ពោធ​សមិទ្ធផល​នានា នៅ​ក្នុង​វត្ត​អារ​ញ្ញិ​កា​រាម ក្រុង​កំពង់ឆ្នាំង នាថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២២​។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​អរគុណ​ដល់​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ និង​សាខា​បក្ស​ភូមិ ព្រមទាំង​ក្រុមការងារ​ចុះ​មូលដ្ឋាន​គ្រប់​យន្តការ​នៅ​ក្នុង​មូលដ្ឋាន​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែល​បាន​នៅ​កៀក​ជិត​ស្និទ្ធ​បម្រើប្រជាជន​ដូច​ភ្លៀងរលឹម ដោយ​មិន​គិត​ពី​ការ​នឿយហត់ និង​ប្រកបដោយ​ការ​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ស្នាមញញឹម​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន រហូត​ទទួល​បាន​នូវ​ទំនុកចិត្ត​ដ៏​លើសលប់​ក្នុង​គ្រប់​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត​កន្លង​មក ។ គណបក្ស​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ គឺ​ដោយ​សារ​កម្លាំង​សាមគ្គីភាព​ដ៏​ស្អិតរ​មួ​តរបស់​ថ្នាក់ដឹកនាំ និង​ប្រតិបត្តិ​ករ​គ្រប់​លំដាប់ថ្នាក់ រួម​ជាមួយនឹង​ការ​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ពី​សំណាក់​ប្រជាជន​ជា​ម្ចាស់​ស្រុក​។

ឯកឧត្តម បាន​បន្ត​ថា ខុស​ពី​ការ​ដឹកនាំ​នៅ​ក្នុង​របប​ប៉ុ​ល​ពត រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​តែង​បាន​អនុវត្ត​គោលនយោបាយ​ប្រកបដោយ​ធម៌​ជា​កត្តា​អាទិភាព​ចម្បង​នៅ​ក្នុង​គ្រប់​កិច្ចការ និង​គ្រប់​ដំណាក់កាល​ទាំងអស់ ទាំង​ការ​សង្គ្រោះ​អាយុជីវិត​, ការ​បង្កើត​ដង្ហើម​សេដ្ឋកិច្ច​, ការ​បង្កើន​ឱកាស​ការងារ​, ការ​បង្ក​លក្ខណៈ​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង ជូន​ប្រជា​ពលរដ្ឋ រហូត​ទទួល​បានការ​ស្រលាញ់​ជឿជាក់ និង​ក្តី​ទុក​ចិត្តជា​និច្ច​និរន្តរ៍​តរៀង​មក​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ