ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះចាប់ល្បែងទ្រង់ទ្រាយធំក្នុងបុរីប៉េងហួតបឹងស្នោ តែម្ចាស់ដឹងខ្លួនមុន រត់គេចខ្លួនអស់ សល់តែសម្បកផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ល្បែង​ស៊ី​ង​សង​មួយ​កន្លែង​ដែល​មាន​យីហោ « ពិន​ហ្វា​ទុង​ម៉ា​ន​ឆឹង​» ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន ស្ថិត​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ​ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ​ដឹកនាំ​ដោយ​លោក…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ល្បែង​ស៊ី​ង​សង​មួយ​កន្លែង​ដែល​មាន​យីហោ « ពិន​ហ្វា​ទុង​ម៉ា​ន​ឆឹង​» ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន ស្ថិត​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ​ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ​ដឹកនាំ​ដោយ​លោក ញាណ ច័ន្ទ​សោភា អភិបាលរង​ខណ្ឌ បាន​បើក​ការ​ចុះ​ឆែកឆេរ​ពិនិត្យ កាលពី​វេលា​ម៉ោង​១៤​រសៀល ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ៖ មុន​ឈាន​ចុះ​ទៅ​ពិនិត្យ​ក៏​ដូច​ជា បង្ក្រាប​កម្លាំង​អាជ្ញាធរ​បាន​ទទួល​ព័ត៌មាន​អំពី​ការ​លួចលាក់​លេងល្បែង​ស៊ីសង​នៅ​ទីតាំង​ខាងលើ ដែល​ភាគច្រើន គឺជា​ជនជាតិ​ចិន​ទើប​នៅ​វេលា​ខាងលើ​កម្លាំង​ចម្រុះ​មាន​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​បើក​ការ​ចុះ​ទៅ​បង្ក្រាប​តែ​ម្តង​។

ប៉ុន្តែ​ជា​លទ្ធផល​ចំពោះ​មុខ នៅ​ពេល​ដែល​កម្លាំង​អាជ្ញាធរ​ចុះ​ដល់ទី​តាំង គឺ​ម្ចាស់​ទីតាំង និង​ក្រុម​អ្នកលេង​បាន​រត់គេច​ខ្លួន​បាត់​អស់​ទៅ​ហើយ នៅឡើយ​តែ​សន្តិសុខ​ម្នាក់​ប៉ុណ្ណោះ​ដែល​អង្គុយ​យាម​ទ្វារ​នៅ​ខាងក្រៅ​ទីតាំង​។

បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា មិន​មាន​អ្នកលេង ហើយ​មាន​តែ​វត្ថុ​តាង​តិចតួច​ប៉ុណ្ណោះ​ពាក់ព័ន្ធ​នឹង​ល្បែង កម្លាំង​អាជ្ញាធរ​ក៏​បាន​ត្រឡប់​ចេញ​មក​វិញ​ដោយ​មិន​មាន​បិទ​ទីតាំង​ខាងលើ​នោះ​ឡើយ ហើយ​បុរស​ជា​សន្តិសុខ​ក៏​មិន​បាន​ឃាត់ខ្លួន​នោះ​ដែរ ព្រោះ​គាត់​គ្រាន់តែ​យាម​ផ្ទះ​អោយ​គេ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ