បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញា
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញា
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្រៀនដោយអ្នកជំនាញមកពីសហព័ន្ធកីឡាវាយ
កូនឃ្លីលើតុអន្តរជាតិ ត្រៀមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។
លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាមានប្រសាសន៍ថា
ការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិនេះជាផែនការមេរបស់លោកនាយឧត្តមសេនីយ៍គៀតច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងការពង្រឹងសមត្ថភាពអាជ្ញាកណ្តាលកម្ពុជាឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិដើម្បីត្រៀមខ្លួនរៀបចំព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។
លោកបានបន្តថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ៣៥ នាក់ និងបញ្ចប់នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២២ បង្រៀនដោយអ្នកជំនាញកីឡាប្រភេទនេះមកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិតែម្តង ។ ចំពោះសិក្ខាកាមទាំងអស់បានមកសិក្សាវគ្គនេះមានសិទ្ធិធ្វើជាអាជ្ញាកណ្តាលព្រឹតិ្តការណ៍ការប្រកួតកីឡាSEAGAMES2023លើកទី៣២នៅប្រទេសកម្ពុជា ចំណែកអ្នកមិនបានចូលរួមសិក្សាវគ្គនេះ មិនអាចក្លាយជាអាជ្ញាកណ្តាលឡើយ។
ក្នុងចំណោមសិក្ខាកាមចំនួន៣៥នាក់មានសិក្ខាកាមចំនួន៩នាក់ធ្វើការប្រឡងចូលរួមអាជ្ញាកណ្តាលកម្រិតអន្តរជាតិនេះបង្ហាញថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នឹងមានលទ្ធភាពខ្លាំងក្នុងការបង្កើតធនធានមនុស្សរបស់ខ្លួន ជាពិសេសកីឡាករ-កីឡាការិនីឆ្នើម និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ៕
ចែករំលែកព័តមាននេះ