ប្រថុយបើកឡានពេលភ្លៀងខ្លាំង ជួបគ្រោះនៅទំនប់ថ្ពង របួស និងបាត់ខ្លួន ៤នាក់
- ក្រចេះ
ខេត្តក្រចេះ ៖ នេះជាគ្រោះថ្នាក់ថ្មីម្តងទៀត ខណៈមានរថយន្តស៊េរីទំនើបមួយគ្រឿងរអិលធ្លាក់ពីលើ
ខេត្តក្រចេះ ៖ នេះជាគ្រោះថ្នាក់ថ្មីម្តងទៀត ខណៈមានរថយន្តស៊េរីទំនើបមួយគ្រឿងរអិលធ្លាក់ពីលើ
ខេត្តក្រចេះ ៖ នេះជាគ្រោះថ្នាក់ថ្មីម្តងទៀត ខណៈមានរថយន្តស៊េរីទំនើបមួយគ្រឿងរអិលធ្លាក់ពីលើខ្នងទំនប់ចូលទឹកប្រឡាយ និងត្រូវទឹកហូរកួចរថយន្តបង្កអោយមានអ្នករងរបួស និងបាត់ខ្លួនគ្រាធ្លាក់ភ្លៀងខ្លាំង ទឹកជន់យ៉ាងគំហុកកាត់ខ្នងទំនប់ ស្ថិតនៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ជាក់ស្តែង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២២មានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅភូមិឃុំខាងលើបង្កឱ្យទំនប់ទឹកហក់ឡើងខ្ពស់ និងហូរឆ្លងកាត់ខ្នងទំនប់ ស្រាប់តែមានរថយន្តស៊េរីទំនើបបើកបរលើខ្នងទំនប់ដោយមិននឹកស្មាន និងទប់លំនឹងមិនជាប់ក៏រអិលធ្លាក់ពីលើខ្នងទំនប់ចូលទឹកប្រឡាយ និងត្រូវទឹកហូរកួចរថយន្តទៅតាមខ្សែទឹកប្រមាណជា១០០ម៉ែត្រ បណ្តាលឱ្យជនរងគ្រោះក្នុងរថយន្តខ្លះគេចផុតពីគ្រោះថ្នាក់ និងខ្លះត្រូវបាត់ខ្លួនរកពុំទាន់ឃើញ។
តាមប្រភពពីសមត្ថកិច្ចស្រុកស្នួល បានឱ្យដឹងថា ជនរងគ្រោះមានគ្នាចំនួន៤នាក់ជិះក្នុងរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ ២AY-៨៤៤៨ ខណៈជនរងគ្រោះចំនួន៣នាក់បានចេញពីរថយន្តនិងហែលទឹកឡើងគោក ចំណែកម្នាក់ទៀតមិនដឹងថានៅក្នុងរថយន្ត ឬត្រូវទឹកហូរកួច ។
តាមប្រភពដដែលបានបន្តថា ក្រោយកើតហេតុត្រូវបានប្រជាពលរដ្ឋនាំគ្នាយកខ្សែទាញរថយន្តមកលើគោក និងតាមរកអ្នកបាត់ខ្លួនដែរ តែរហូតមកទល់រសៀលនេះនៅពុំទាន់រកឃើញនៅឡើយទេខណៈជនរងគ្រោះ៣នាក់ដែលរួចផុតពីគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។
នគរបាលស្រុកអោយដឹងថា ជនរងគ្រោះទាំង៤នាក់ខាងលើ រួមមាន ១-ឈ្មោះ ឈួន រតនះ ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះជាអ្នកបើកបរ ២-ឈ្មោះ ខឹម វីណា ភេទប្រុស អាយុ៣១ឆ្នាំ ៣-ឈ្មោះ អ៊ុច សុភា ភេទ ប្រុស អាយុ៣១ឆ្នាំ អ្នកទាំង៣រងរបួសស្រាល។ចំណែកអ្នកបាត់ខ្លួនម្នាក់ឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ៣១ឆ្នាំ កំពុងស្ថិតក្នុងការតាមរកនៅឡើយ។
តាមប្រភពព័ត៌មានមួយបានបង្ហើបអំពីមូលហេតុថា មុនពេលកើតហេតុ ក្រុមជនរងគ្រោះទាំង៤នាក់ខាងលើបានជិះរថយន្តស៊េរីទំនើបមួយគ្រឿងទៅច្រៀងខារ៉ាអូខេនៅភូមិឃុំកើតហេតុខាងលើលុះរំលងអាធ្រាត្រមេឃភ្លៀងខ្លាំងក៍ប្រថុយបើកបរទាំងភ្លៀងមកដល់ចំណុចកើតហេតុក៍ជួបគ្រោះអកុសលបែបនេះតែម្តង។
ទាក់ទិននឹងករណីខាងលើនេះ គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលមានរថយន្តធ្លាក់ពីលើខ្នងទំនប់ចូលប្រឡាយទឹកបណ្ដាលឲ្យមានមនុស្សរងរបួសនិងបាត់ខ្លួន ក្រៅពីនោះក៏មានម៉ូតូមួយចំនួនធ្លាប់ត្រូវកម្លាំងទឹកហូរអិលធ្លាក់ចូលក្នុងទឹកនៅចំណុចទីតាំងនោះដែរ ។
ទន្ទឹមនោះប្រជាពលរដ្ឋក្នុងតំបន់ស្នើសុំទៅដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញគួរជួសជុលនិងរៀចំធ្វើជាបង្កាន់ដៃនៅលើខ្នងទំនប់ ដើម្បីចូលរួមការពារទប់ស្កាត់កុំអោយមានករណីនេះកើតឡើងជាបន្តបន្ទាប់ទៀត ៕
ចែករំលែកព័តមាននេះ