ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​មនុស្ស​៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​នី​ហ្សេ​រី​យ៉ា កើត​ជំងឺ​អុត​ស្វា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ០៥​នាក់​ហើយ ត្រូវ​បាន​មន្ត្រី​មាន​សមត្ថកិច្ច នៃ​ក្រសួងសុខាភិបាល តាម​ស្រាវជ្រាវ​រក​ឃើញ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ០៥​នាក់​ហើយ ត្រូវ​បាន​មន្ត្រី​មាន​សមត្ថកិច្ច នៃ​ក្រសួងសុខាភិបាល តាម​ស្រាវជ្រាវ​រក​ឃើញ ជា​អ្នក​ពាក់ព័ន្ធ​ជាមួយនឹង​ជនជាតិ​នី​ហ្សេ​រី​យ៉ា ផ្ទុក​ជំងឺ​អុត​ស្វា (Monkey pox) នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ជំទាវ វេជ្ជបណ្ឌិត ឱ​វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា ។

អ្នក​ទាំង​៥​នាក់ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​ចំណោម​នោះ មាន​មនុស្ស​ប្រុស​ស្រី​០២​នាក់ ត្រូវបាន​សមត្ថកិច្ចរកឃើញរស់នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាបុគ្គលដែល​មានការ​ប៉ះពាល់ជាមួយ​ជនជាតិ​នី​ហ្សេ​រី​យ៉ា កើត​ជំងឺ​អុត​ស្វា​ ខណៈ​ពេល​ពួក​គេ បាន​ជិះ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង នាំ​ទៅ​កាន់​ផ្ទះសំណាក់​«​ពណ៌​មាស​» ។

ហើយ​ទោះជា​យ៉ាងណា ក្រោយ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ទាំង​៥​នាក់ ក្រុម​គ្រូពេទ្យ​តម្រូវ​អោយ​នៅ​ដាច់​ដោយឡែក ក្នុងផ្ទះ​របស់​ពួក​គាត់​រៀង​ៗ​ខ្លួន ដើម្បី​តាមដាន​សុខភាព មិន​អោយ​ចេញ​ទៅ​ខាងក្រៅ​នោះ​ឡើយ នឹង​ត្រូវ​រាយការណ៍​ជូន​ក្រុម​គ្រូពេទ្យ ប្រសិនបើ​មាន​ចេញ​រោគ​សញ្ញា ណាមួយ​ដែល​គួរ​ឲ្យ​សង្ស័យ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​កម្លាំង​ចាំ​ឃ្លាំមើល​ព័ទ្ធ​ជុំវិញ​ផ្ទះ ផង​ដែរ ។

សូម​ជម្រាប​ថា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​រូប​នេះ មានឈ្មោះ អូស​ម៉ុង ហ៊ឺហា​ហ្ស៊ី​រ៉ូ​ម (OSMOND CHIHAZIRIM) អាយុ​២៧​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ A10… ជា​អ្នក​ទេសចរណ៍ និង​មាន​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ចូល​មក​ទឹកដី​ថៃ កោះ​ភូ​កេ​ត នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១​។ បច្ចុប្បន្ន អ្នកជំងឺ​អុត​ស្វា​ខាងលើ​នេះ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចាត់ចែង​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត និង​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ នៅ​វេលា​ម៉ោង ១៩​និង​១០​នាទី រួចរាល់​ហើយ ៕
«ក្រសួង​ប្រកាស​ឲ្យ​បុគ្គល ដែល​បាន​ជួប​និង​ដឹក​ជនជាតិ​នី​ហ្សេ​រី​យ៉ា​កើត​អុត​ស្វា ចូល​ផ្ទះសំណាក់ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ទាន់​!»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ