នារីរូបស្រស់ម្នាក់បើកឡានបុ.ករះម៉ូតូកង់បី ៣គ្រឿង ផ្អើលផ្លូវនរោត្តម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ រួមនឹងមិត្តភក្ដិ៣នាក់ទៀត ជិះរថយន្តស៊េរីទំនើបមួយគ្រឿង
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ រួមនឹងមិត្តភក្ដិ៣នាក់ទៀត ជិះរថយន្តស៊េរីទំនើបមួយគ្រឿង
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ រួមនឹងមិត្តភក្ដិ៣នាក់ទៀត ជិះរថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនរ៉េចង្កូត បុ.ករះម៉ូតូកង់បីចំនួន៣គ្រឿង បណ្តាលឲ្យក្រឡាប់រងការខូចខាត មិនព្រមចុះទទួលខុសត្រូវ បែរជាបន្ថែមល្បឿនបើកគេចខ្លួន ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រដេញឃាត់ជាប់ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តម ត្រង់ចំណុចខាងមុខអគារព្រីនផ្លាហ្សា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ក្រុមការងារឲ្យបានដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស NX300 ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BH-8855 បើកបរដោយនារីរូបស្រស់ម្នាក់ រួមដំណើរដោយមិត្តភក្តិ៣នាក់ផ្សេងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តម ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្ករ៉េចង្កូតទៅបុ.កផ្ទប់ម៉ូតូកង់បីចំនួន៣គ្រឿង បណ្តាលឲ្យរងការខូចខាត តែសំណាងល្អមិនរបួសដល់មនុស្សនោះទេ ។បន្ទាប់ពីបង្កហេតុរួច រថយន្ដបង្កបានបន្ថែមល្បឿនបើកគេចខ្លួន មកដល់ត្រង់មុខវត្តថាន់ ផ្លូវព្រះនរោត្តម ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រដេញតាមឃាត់ជាប់។
ក្រោយកើតហេតុ ម្ចាស់រថយន្តបានដោះស្រាយគ្នាជាមួយម្ចាស់កង់បីទាំង៣នាក់ ដោយម្ចាស់រថយន្តបានតម្កល់ឯកសារ និងប្រាក់ចំនួន១៥០០ដុល្លារ ដើម្បីអោយម្ចាស់កង់បីយកកង់បីខ្លួនទៅជួសជុល ដោយខ្លួនឯង អស់ប៉ុន្មាន ភាគីខាងរថយន្តជាអ្នកចំណាយបន្ថែម បន្ទាប់មកខាងភាគីរថយន្តបង្កក៏បើកចេញពីកន្លែងកើតហេតុបាត់ទៅ ៕
ចែករំលែកព័តមាននេះ