ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុំ​ថ្ម​ដ៏​ធំ​ដែល​បាក់​ធ្លាក់​នៅ​លើ​ផ្លូវ​ឡើង​ច្រក​អានសេះ ត្រូវ​បាន​យក​ចេញ​វិញ​ហើយ

2 ឆ្នាំ មុន
  • ព្រះវិហារ

អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត និង​កងកម្លាំង​ប្រចាំ​នៅ​ច្រក​អានសេះ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​យក​គ្រឿងចក្រ​ត្រាក់ទ័រ

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត និង​កងកម្លាំង​ប្រចាំ​នៅ​ច្រក​អានសេះ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​យក​គ្រឿងចក្រ​ត្រាក់ទ័រ អូស​ទាញ​ដុំ​ថ្ម​មួយ​ដុំ​ដ៏​ធំ​ចេញពី​ផ្លូវ​វិញ​ហើយ ក្រោយ​ពេល​បាក់​ធ្លាក់​សង្កត់​ផ្លូវ​ឡើង​ច្រក​ទ្វារ​អានសេះ រវាង​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២​ម្សិលមិញ​នេះ ហើយនឹង​អាច​អោយ​ដំណើរ​ចរាចរណ៍​ឡើង​វិញ តែ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​។

នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត នា​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២​នេះ ដែល​បាន​លើក​ឡើង​ថា លោក វុ​ធ តា​រ៉ា អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​ដឹកនាំ​ក្រុមការងារ ចុះ​បោសសំអាត​ដុំ​ថ្ម​ដែល​បាន​ធ្លាក់​ពីលើ​ភ្នំ​មក​លើ​ផ្លូវ​ឡើង​ទៅ​កាន់​ច្រក​អានសេះ ដែល​បានការ​ចូលរួម​ពី​កម្លាំង​ប៉ូលិស​ព្រំដែន កម្លាំងយោធា​ព្រំដែន ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ និង​ប្រជាពលរដ្ឋ រស់នៅ​លើ​ផ្សារ​អានសេះ​ផង​ដែរ ។ ហើយ​បច្ចុប្បន្ន​នេះ ផ្លូវ​ឡើង​ទៅ​កាន់​ច្រក​ទ្វារ​អានសេះ អាច​ធ្វើ​ដំណើរ​ជា​ធម្មតា​ឡើង​វិញ​ហើយ តែ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​រដូវវស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​នេះ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិ ដែល​ងាយ​នឹង​កើត​មាន​ឡើងជា​យថាហេតុ ។

សូម​បញ្ជាក់​ថា ផ្ទាំង​ថ្ម​មួយ​ដុំ​ដ៏​ធំ​ដែល​បាក់​ធ្លាក់​ខាងលើ មាន​ទំហំ​១,៦០​ម៉ែត្រ គុណ​នឹង​២​ម៉ែត្រ និង​មាន​កម្ពស់​១,២០​ម៉ែត្រ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ