ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាបបាន​​រ៉ឺ​ម៉ក​ដឹកឈើ​នាងនួន ឯ​ឡាន​​គេច​​រួចព្រោះ​ដឹងខ្លួន​

2 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ សមត្ថកិច្ច​ស្រុក​ស្នួល​ដោយ​មានការ​បញ្ជា​ពី​លោក​អភិបាលស្រុក ប្រធាន​គណៈ​បញ្ជា​​​​​ការ​ឯកភាព​ស្រុក​ចាត់​ឱ្យលោក សឿ​ន សូលី​ប៊ែ​ល អនុប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​ សហ​ការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រ​ញូ​ង​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃ​ទី២៩ ​មិថុនា​ឆ្នាំ…

ខេត្ត​ក្រចេះ ៖ សមត្ថកិច្ច​ស្រុក​ស្នួល​ដោយ​មានការ​បញ្ជា​ពី​លោក​អភិបាលស្រុក ប្រធាន​គណៈ​បញ្ជា​​​​​ការ​ឯកភាព​ស្រុក​ចាត់​ឱ្យលោក សឿ​ន សូលី​ប៊ែ​ល អនុប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​ សហ​ការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រ​ញូ​ង​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃ​ទី២៩ ​មិថុនា​ឆ្នាំ ២០២២ ម្សិលមិញ បាន​​ឆ្មក់​បង្ក្រាប​រថយន្ត និង​រ៉ឺ​ម៉ក​ដឹកឈើ​ឈើ​គ្រញូង ដែល​ក្រុម​ឈ្មួញ​បាន​រៀបចំ​ដាក់​ចេញពី​ឃ្លាំង​មួយ​​កន្លែង ស្ថិត​នៅ​ក្នុង​ផ្លូវ​ច្រក​ធី​ធី​វ៉ា​យ បម្រុង​នាំ​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ងាំ​៦២ ស្ថិត​ក្នុង​ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។

នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ឆ្មក់​បង្ក្រាប​នេះ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បាន​បើក​រត់គេច​បាត់ ដោយសារ​គេ​ដឹងខ្លួន​ទាន់ បន្សល់​ទុក​រ៉ឺ​ម៉ក​ដែល​មាន​ផ្ទុក​ឈើ​គ្រញូង និង​ឈើ​គគីរ​ពីរ​សន្លឹក​ដែល​មានមុខ​កាត់​ធំ​ៗ ។

ក្នុង​ខណៈ​ដែរ​សមត្ថកិច្ច​ឃាត់​រ៉ឺ​ម៉ក​ដឹកឈើ​ប្រណីត​ខាងលើ គេ​សង្កេត​ឃើញ​មេ​ឈ្មួញ​ឈ្មោះ តា វី ដែល​ជា​ជនជាតិ​វៀតណាម បាន​ចេញ​មក​សម្របសម្រួល និង​សុំ​ចរចា ​ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​រឹបអូស​យក​ឈើប្រណីត​ទាំងនោះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​នៅ​រឹបអូស​យក​មធ្យោបាយ​ដឹក​ជញ្ជូន និង​ឈើ​ទាំងនោះ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ៕ ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ