អាជ្ញាធរខេត្តក្រចេះណែនាំប្រជាពលរដ្ឋដែលជឿការញុះញង់មេខ្យល់រឿងកា.ប់ទន្ទ្រានដី
- ក្រចេះ
ខេត្តក្រចេះ ៖ កម្លាំងចម្រុះដឹកនាំ ដោយលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ…
ខេត្តក្រចេះ ៖ កម្លាំងចម្រុះដឹកនាំ ដោយលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ…
ខេត្តក្រចេះ ៖ កម្លាំងចម្រុះដឹកនាំ ដោយលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការសម្របសម្រួលពីលោក រ៉ា ប៉ូរ៉ាន់នី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត កាលពីថ្ងៃទី២២ មិថុនា នេះ បានដឹកនាំក្រុមការងារចុះពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលកាប់ទន្ទ្រានហ៊ុមព័ទ្ធយកដីរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិវិនិយោគសម្បទានដីសេដ្ឋកិច្ចជូនក្រុមហ៊ុន ស៊ី អេច ភី ប៊ី ដែលមានទីតាំងស្ថិតនៅឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
លោក កៅ ម៉ាឌីឡែន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ មិថុនា នេះថា លោកបានធ្វើការពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋប្រមាណ៦០គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋជាង២០០គ្រួសារដែលត្រូវបានមេខ្យល់ ឈ្មោះ គែន អុល ឃោសនា គៀងគរ អូសទាញ បោកយកលុយឲ្យចូលទន្ទ្រានហ៊ុមព័ទ្ធបោះបង្គោលយកដីរដ្ឋ នៅក្នុងក្រវ៉ាត់ព្រំដីដែលបានកាយរួចយ៉ាងអនាធិបតេយ្យ ។ ហើយ
លោកក៏បានណែនាំឲ្យបងប្អូនត្រូវបញ្ឈប់សកម្មភាពបោះ បង្គោលហ៊ុំព័ទ្ធយកដីរដ្ឋដោយខុសច្បាប់បន្តទៀត ដោយទីតាំងដីនេះ ត្រូវបានរាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុន CHPB ជាដីសម្បទានសេដ្ឋកិច្ច រួចហើយ។
លោកបានបញ្ជាក់បន្ថែមទៀតថា បើបងប្អូនណាខ្វះខាតដី ឬអត់ដី ហើយបានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈអាជ្ញាធរកន្លងមក ក្រុមការងារនឹងពិនិត្យនីតិវិធីច្បាប់ ជូនបងប្អូន ប៉ុន្តែបងប្អូនមិនត្រូវចូលមកកាប់ទន្ទ្រានយកដីដោយខ្លួនឯង ឬតាមការអូសទាញរបស់មេខ្យល់នោះទេ គឺជារឿងខុសច្បាប់ ដូច្នេះ សូមបងប្អូនត្រូវបញ្ឈប់ជាបន្ទាន់ ទុកពេលឲ្យក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែង រួចលើកសំណើជូនលោកអភិបាលខេត្ត ដើម្បីពិនិត្យដោះស្រាយជូនបងប្អូនតាមនីតិវិធី។
ចែករំលែកព័តមាននេះ