ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ក្នុងស្រុក​កកស្ទះ ដោយសារ​មាន​អ្នក​លួច​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ជិតខាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ចិញ្ចឹមសត្វ​កម្ពុជា មួយ​រយៈ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា មាន សកម្មភាព​នៃ​ការ​លូច​នាំ​ចូល​ជ្រូក​ដោយ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​ជា​បន្តបន្ទាប់ ជាក់ស្តែងនៅ​ខេត្តព្រៃវែង​កន្លង​មក​ថ្មី​ៗ​នេះ ។ សកម្មភាព​នៃ​ការ​លូច​នាំ​ជ្រូក​ចូល​យក​មក​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​ទាំងនោះ​បាន​…

រាជធានី​ភ្នំពេញ ៖ វិស័យ​ចិញ្ចឹមសត្វ​កម្ពុជា មួយ​រយៈ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា មាន សកម្មភាព​នៃ​ការ​លូច​នាំ​ចូល​ជ្រូក​ដោយ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​ជា​បន្តបន្ទាប់ ជាក់ស្តែងនៅ​ខេត្តព្រៃវែង​កន្លង​មក​ថ្មី​ៗ​នេះ ។

សកម្មភាព​នៃ​ការ​លូច​នាំ​ជ្រូក​ចូល​យក​មក​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​ទាំងនោះ​បាន​ និង​កំពុងធ្វើ​ឱ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ផ្សេង​ទៀត​រង​ផល​ប៉ះពាល់ ពោល ​គឺ​ពិបាក​ក្នុង​លក់ចេញ​ទៅ​លើ​ទីផ្សារ ខណៈ​ថ្លៃដើម​ចំណាយ​ខ្ពស់ ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា មើលឃើញ​ថា សព្វ​ថ្ងៃនេះ កសិករ​ក៏​ដូច​ជា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ក្នុងស្រុក​មានការ​កកស្ទះ ហើយ​ថ្លៃដើម​ផលិត​នៃ​ការ ចិញ្ចឹម​ជ្រូក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វា​នូវ​តែ​ឡើងថ្លៃ រីឯ​ជ្រូក​សាច់​មិន​បាន​ឡើងថ្លៃ​នោះ​ទេ តែ​បែរជា​ចង់​ចុះថ្លៃ​វិញទៀត ។ ចំណុច​ទាំងនេះ​ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សមាគម​មានការ​បារម្ភ​ណាស់ ខ្លាច​តែ​វិស័យ​ចិញ្ចឹមសត្វ​របស់​យើង​ដួល​រំលំ​ទៅ​វិញ ។

លោក​លើក​ឡើង​ទៀត​ថា «​សព្វ​ថ្ងៃនេះ​ជ្រូក​រស់នៅ​វៀតណាម គេ​លក់​ថោក​ដោយសារ កកស្ទះ​នាំ​ចេញ​មក​ខាងក្រៅ​មិន​បាន ហើយ​ជំងឺ​ជ្រូក​កំពុង​រាតត្បាត​នៅ​ប្រទេស​វៀតណាមថែម​ទៀត មិនដឹង​ថា នាំ​ចេញ​ទៅ​ណា អ៊ីចឹង​វា​បាន​ចូក​មក​ប្រទេស​កម្ពុជា​ហើយ ធ្វើ​ឱ្យ​កម្ពុជា រង​ផល​ប៉ះពាល់​ពី​ប្រទេស​ជិតខាង​» ។

លោក ស្រ៊ុ​ន ពៅ បាន​ចាត់​ទុក​ថា សកម្មភាព​លូច​នាំ​ចូល​ជ្រូក​ដោយ​ខុសច្បាប់​ពី ប្រទេស​ជិតខាង កម្ពុជា​នៅ​ពេល​កន្លង​មក​បាន​ធ្វើ​ឱ្យ​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​រង​ផល​ប៉ះ ពាល់ ហើយ​ធ្វើ​ឱ្យ​ជ្រូក​នៅ​តាម​ក្រុមហ៊ុន ឬ​កសិក​ដ្ឋា​ន​ខ្លះ​ក្នុង​មួយ​ក្បាល​ឡើង​ទម្ងន់​ដល់ ប្រមាណ ១៣០ គីឡូក្រាម​ក៏​មាន ។ កាលណា​មានការ​លូច​នាំ​ចូល​ជ្រូក​ដោយ​ខុសច្បាប់ វា​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ក្នុងស្រុក​លក់​មិន​ចេញ ហើយ​កសិករ​ខ្លះ​គាត់​ឈប់​ចិញ្ចឹម និង​ម្យ៉ាង ទៀត​ចំណី​ជ្រូក​នៅ​តែ​មាន​តម្លៃ​ថ្លៃ​នៅ​លើ​ទីផ្សារ ។

ពាក់ព័ន្ធ​សកម្មភាព​លូច​នាំ​ជ្រូក​ចូល​ដោយ​ខុសច្បាប់​នេះ បើ​យោង​តាម លោក ហ៊ុន សា​រ៉ាត់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានឱ្យ​ដឹង​ថា បាន ចុះ​បង្ក្រាប​រថយន្ត​ដឹក​ជ្រូក​គ្មាន​ច្បាប់​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី ១២ ខែមិថុនា ឆ្នាំ ២០២២ ដោយ មាន​កិច្ចសហការ​ពី​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង និង​ការ​ចូលរួម​យ៉ាង​សស្រាក់​ស ស្រាំ​ពី​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា និង​អ្នក​សារព័ត៌មាន​ផង អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ស្ទាក់​តាម​ចាប់ និង​រឹបអូស​បាន​រថយន្ត​មួយ​គ្រឿង ដឹក​ជ្រូក​ចំនួន ៨០ ក្បាល ដោយ​គ្មាន​ច្បាប់​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្ត ព្រៃវែង ។

ជំនួស​មុខ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក លោក ស្រ៊ុ​ន ពៅ បាន​សំណូមពរ​ទៅ​ដល់​ស្ថាប័ន ពាក់ព័ន្ធ​នៅ​តាម​ច្រកព្រំដែន​ជាមួយ​កម្ពុជា សូម​ជួយ​ទប់ស្កាត់​ទាំងអស់​គ្នា ដើម្បី​ឱ្យ​វិស័យ ចិញ្ចឹមសត្វ​នៅ​ស្រុក​មានការ​រីក​ចម្រើន ។

លើស​ពី​នេះ​លោក​ក៏​បាន​សំណូមពរ​ទៅ​ដល់​កសិករ ចិញ្ចឹម​ជ្រូក​ទាំងអស់ កុំ​លះបង់ ឬ​ឈប់​ចិញ្ចឹម​ជ្រូក ។ អ្វី​ដែល​យើង​ធ្លាប់​ចិញ្ចឹម​ហើយ យើង​ត្រូវ តែ​ចិញ្ចឹម​បន្ត​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​និង​តម្រូវការ​អ្នក​បរិភោគ​សាច់​ជ្រូក ហើយ​រួបរួម​គ្នា ដើម្បី ផ្គត់ផ្គង់​សាច់​ជ្រូក​លើ​ទីផ្សារ​ក្នុងស្រុក​ឱ្យ​បាន ១០០ ភាគរយ​នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ