ខេត្តព្រះវិហារ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបំបែកសំណុំរឿងឃាតក.ម្មបានហើយ ដោយឃាត់ខ្លួនបានជនដៃដល់ម្នាក់ដែលបានសម្លា.ប់យុវជនអ្នកដើរទិញអេតចាយកាលចុងសប្តាហ៍កន្លងទៅ ស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។
បើតាមការបញ្ជាក់ពីឯកឧត្តមឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានមានប្រសាសន៍ថា នៅវេលាម៉ោង១៣និង៣៧នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្ត រួមជាមួយកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ អាវុធហត្ថក្រុងព្រះវិហារ និងកងរាជអាវុធហត្ថកងអនុសេនាធំចល័ត សរុបចំនួន១៣នាក់ រថយន្ត២គ្រឿង អាវុធ២ដើម ដឹកនាំដោយលោកវរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ បានចុះស្រាវជ្រាវករណីឃាតក.ម្មមួយករណី រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ មុំ ថា អាយុ៣០ឆ្នាំ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលបានប្រើកាំបិតកា.ប់សម្លាប់ទៅលើជនរងឈ្មោះ ទុយ ទឺ អាយុ២៣ឆ្នាំ រស់នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានមកស្នាក់នៅខេត្តព្រះវិហារ ដើម្បីប្រកបរបរដើរទិញអេតចាយ។
ប្រភពដដែលបន្តថា ការឃាត់ខ្លួនជនដៃដល់ខាងលើនេះ កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវ និងកំណត់មុខសញ្ញារយៈពេល៣ថ្ងៃក្រោយកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនបាននៅចំណុចវាលស្រែ ជិតជើងភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយជនសង្ស័យបានធ្វើសកម្មភាពកា.ប់សម្លា.ប់ជនរងគ្រោះចំនួន៥កាំបិតខ្វែវ រួចរត់គេចខ្លួនទៅលាក់ខ្លួននៅជើងភ្នំតែម្តង ។
គួររំលឹកថា ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ហើយបើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះមិនដែលស្គាល់គ្នាជាមួយនឹងជនល្មើស ព្រមទាំងប្រពន្ធជនល្មើសឡើយ។ ហើយនៅថ្ងៃកើតហេតុនោះ ជនរងគ្រោះបានជិះម៉ូតូអូសរ៉ឺម៉កតាមផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ លុះពេលមកដល់មុខផ្ទះជនសង្ស័យនោះ ដោយសារអាកាសធាតុក្តៅពេក ជនរងគ្រោះក៏បានឈប់ម៉ូតូ រួចក៏អង្គុយហូបចំណី ស្រាប់តែជនសង្ស័យបាញ់ចំពាមកៅស៊ូសំដៅមកជនរងគ្រោះតែម្តង តែមិនត្រូវនោះទេ។
ប្រភពដដែលបន្តថា ពេលនោះជនរងគ្រោះក៏មិនបានចាប់អារម្មណ៍ដែរ លុះបានមួយភ្លែតក្រោយមក ក៏ស្រាប់តែឃើញជនសង្ស័យកាន់កា.ប់កាំបិតខ្វែវទៅកា.ប់លើជនរងគ្រោះតែម្តង ពេលនោះជនរងគ្រោះក៏បានយកដៃរង ហើយរត់ទៅហៅគេអោយជួយ តែជនសង្ស័យនៅតែបន្តរត់តាមកា.ប់សម្លា.ប់ជនរងគ្រោះទៀត រហូតដល់ស្លា.ប់។ សមត្ថកិច្ចមូលដ្ឋានបន្ថែមថា ជនសង្ស័យរូបនោះ គឺជាមនុស្សមានជំងឺសរសៃប្រសាទ និងប្រើប្រាស់ថ្នាំសរសៃប្រសាទជាប្រចាំផងដែរ ។
គួរបញ្ជាក់ថា លុះមកដល់ពេលនេះ ជនសង្ស័យក៏ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រវិហារ ដើម្បីសាកសួរ និងមានចំណាត់ការតាមផ្លូវច្បាប់។
ចែករំលែកព័តមាននេះ