ពេលមករដូវ ហាមធ្វើរឿងទាំង៣នេះ!
នៅពេលមករដូវ អ្នកអាចមានបញ្ហាហើមពោះ ចុកពោះ និង មានអារម្មណ៍ប្រែប្រួលខ្លាំងម្តងល្អម្តងអាក្រក់។ រឿងទាំងអស់នេះអាចបណ្តាលឱ្យមិនស្រួល ប៉ុន្តែអ្នកប្រឈមមុខនឹងវា ដោយសារតែវាគឺជារឿងធម្មជាតិ។ វត្តមាននៃការមករដូវ បង្ហាញពីសុខភាពល្អ។…
នៅពេលមករដូវ អ្នកអាចមានបញ្ហាហើមពោះ ចុកពោះ និង មានអារម្មណ៍ប្រែប្រួលខ្លាំងម្តងល្អម្តងអាក្រក់។ រឿងទាំងអស់នេះអាចបណ្តាលឱ្យមិនស្រួល ប៉ុន្តែអ្នកប្រឈមមុខនឹងវា ដោយសារតែវាគឺជារឿងធម្មជាតិ។ វត្តមាននៃការមករដូវ បង្ហាញពីសុខភាពល្អ។…
នៅពេលមករដូវ អ្នកអាចមានបញ្ហាហើមពោះ ចុកពោះ និង មានអារម្មណ៍ប្រែប្រួលខ្លាំងម្តងល្អម្តងអាក្រក់។ រឿងទាំងអស់នេះអាចបណ្តាលឱ្យមិនស្រួល ប៉ុន្តែអ្នកប្រឈមមុខនឹងវា ដោយសារតែវាគឺជារឿងធម្មជាតិ។ វត្តមាននៃការមករដូវ បង្ហាញពីសុខភាពល្អ។ ទោះយ៉ាងណាក៏ដោយ មានរឿងមួយចំនួនដែលអ្នកគួរជៀសវាងធ្វើនៅក្នុងពេលកំពុងមករដូវ។
១. មិនញ៉ាំអាហារ
ការមិនញ៉ាំអាហារអំឡុងពេលមករដូវមិនមែនជាគំនិតល្អទេ ព្រោះវាអាចប៉ះពាល់ដល់កម្រិតថាមពលរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង និងឆាប់ខឹង។ ទោះជាយ៉ាងនេះក្តី នេះមិនមានន័យថា អ្នកត្រូវញ៉ាំមិនរើសនោះទេ។ ការញ៉ាំអាហារមិនល្អ គឺធ្វើឱ្យហើមពោះ និង មិនស្រួលខ្លួនលើសដើម។
២. ផឹកកាហ្វេ
នេះជារឿងអាក្រក់បំផុតមួយដែលអ្នកអាចធ្វើបានពេលមករដូវ! ជាតិកាហ្វេអ៊ីនខ្ពស់អាចធ្វើអោយការឈឺចាប់របស់អ្នកកាន់តែធ្ងន់ធ្ងរ ហើយថែមទាំងរួមចំណែកដល់ការឈឺចាប់សុដន់ផងដែរ។ អ្នកប្រហែលជាចង់ញ៉ាំកាហ្វេ ប៉ុន្តែអ្នកប្រាកដជាត្រូវកាត់បន្ថយការទទួលទានវានៅពេលមករដូវ។
៣. ការរួមភេទដោយមិនបានការពារ
តាមការពិតទៅ ការរួមភេទនៅពេលមានរដូវជារឿងធម្មតា ប៉ុន្តែការរួមភេទដោយគ្មានការការពារពេលមករដូវជារឿងមិនល្អឡើយ។ គេគិតថា រួមភេទនៅពេលមករដូវ អាចឱ្យខាងបុរសបាញ់ទឹកកាមចូលទ្វារមាសបានដោយគ្មានបញ្ហារឿងមានកូន។ តែ ការរួមភេទបែបនេះ អាចធ្វើឱ្យងាយនឹងឆ្លងមេរោគ ជាពិសេសទៅលើខាងស្រ្តី។ មករដូវ ឬ មិនមករដូវ តែងតែអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព ដើម្បីការពារការឆ្លងមេរោគ៕
ចែករំលែកព័តមាននេះ