ខេត្តកណ្តាល ៖ នគរបាលស្រុកកៀនស្វាយ បានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ប្រធានអង្គការវឌ្ឈនភាពកសិកម្ម និងធម្មជាតិ ព្រមទាំងបក្សពួក ជំរិតទារប្រាក់ពីពលរដ្ឋនេសាទត្រី ដោយប្រើឧបករណ៍ឆក់ខុសច្បាប់ រួចបញ្ជូនទៅតុលាការខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិធីច្បាប់ ។ ហេតុការណ៌នេះ បានកើតឡើងកាលពីអំឡុងខែកុម្ភៈ និងធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទី ចំណុចកើតហេតុស្ថិតនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះមានចំនួន១៩នាក់ គឺទី១- ឈ្មោះ យឹង ឌុង ភេទប្រុស អាយុ៤០ឆ្នាំ, ទី២- ឈ្មោះ យឺន ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ, ទី៣- ឈ្មោះ ហុង រស្មី ភេទប្រុស អាយុ៣៩ឆ្នាំ, ទី៤- ឈ្មោះ យ៉ិន យិន ភេទប្រុស អាយុ៤០ឆ្នាំ, ទី៥- ឈ្មោះ យឺន ឈុនទ្បោ ភេទប្រុស អាយុ៤១ឆ្នាំ, ទី៦- ឈ្មោះ វ៉ាន់ សុភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ, ទី៧- ឈ្មោះ ម៉េង ស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ, ទី៨- ឈ្មោះ យឺន សេរី ភេទប្រុស អាយុ៣៥ឆ្នាំ, ទី៩- ឈ្មោះ ស៊ឹម សាន់ ភេទប្រុស អាយុ២៨ឆ្នាំ។
ទី១០- ឈ្មោះ ហោ ថៃ ភេទប្រុស អាយុ៣១ឆ្នាំ, ទី១១- ឈ្មោះ ទ្បន រ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ, ទី១២- ឈ្មោះ ទិត្យ ទុំ ភេទប្រុស អាយុ៤៣ឆ្នាំ, ទី១៣- ឈ្មោះ ឡន សុវណ្ណារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ, ទី១៤- ឈ្មោះ កែវ មុន្នី ភេទប្រុស អាយុ៣៧ឆ្នាំ, ទី១៥- ឈ្មោះ ទ្បេង ឃុន ភេទប្រុស អាយុ៣៣ឆ្នាំ, ទី១៦- ឈ្មោះ ខន ង៉ុក ភេទប្រុស អាយុ២៧ឆ្នាំ, ទី១៧- ឈ្មោះ ថឺ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ, ទី១៨- ឈ្មោះ សាត់ ស៊ីណា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី១៩- ឈ្មោះ ទឹក ដំ ភេទប្រុស អាយុ៣២ឆ្នាំ ។ អ្នកទាំងអស់គ្នានេះ គឺមានមុខរបរនេសាទត្រី។
ចំណែកជនសង្ស័យវិញ គឺទី១- ឈ្មោះ ឃិន ធី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធានអង្គការវឌ្ឈនភាពកសិកម្ម និងធម្មជាតិ មានទីលំនៅភូមិអូស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, ទី២- ឈ្មោះ នួន សុផានី ភេទប្រុស ជនជាតិខ្មែរ មុខរបរសមាជិកអង្គការវឌ្ឈនភាពកសិកម្ម និងធម្មជាតិ ទីលំនៅសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៣- ឈ្មោះ ឃិន ប៊ុនទី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសមាជិកអង្គការវឌ្ឈនភាពកសិកម្ម និងធម្មជាតិ មានទីលំនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមលោកវរសេនីយ៍ឯ ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានអោយដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទីរសៀល ជនសង្ស័យខាងលើរួមជាមួយបក្សពួកបានចាប់ឈ្មោះ ថឺ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទត្រី មានទីលំនៅភូមិអង្គរជ័យ ជុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលកំពុងតែឆក់ត្រីតាមប្រឡាយចង់ខ្សាច់ ហើយក៏បានជំរិតទារប្រាក់ចំនួន២០០ដុល្លារអាមេរិក ជាថ្នូរក្នុងការដោះលែង តែឈ្មោះចឺ ហុង បានប្រគល់ប្រាក់ចំនួន៥០០០០០រៀល អោយទៅជនសង្ស័យ។
លោកអធិការនគរបាលស្រុកកៀនស្វាយ បន្តថា លុះដល់ថ្ងៃមិនចាំ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០និង៥នាទីព្រឹក ជនសង្ស័យខាងដដែល បានមកជំរិតទារប្រាក់ពីឈ្មោះទឹក ដំ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំនួន១២០០០០រៀលជាថ្នូរក្នុងការឆក់ត្រី និងបង្គាប់អោយឈ្មោះ ទឹក ដំ ប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរឆក់ត្រីនៅចំណុចចង់ខ្សាច់ ត្រូវបង់ប្រាក់អោយពួកខ្លួន ក្នុងម្នាក់ចំនួន១២០០០០រៀល។
លោកអធិការបន្តទៀតថា លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទីរសៀល ឈ្មោះយ៉ិន យិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងឈ្មោះវ៉ាន់ សុធារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីរមានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានត្រឡប់មកពីរកត្រីវិញ (ឆក់ត្រី) នៅបឹងកណ្ដាល ។ លុះពេលមកផ្លូវកែង ចង់ខ្សាច់ ស្រាប់តែឈ្មោះ ធី អាយុប្រហែល៥២ឆ្នាំ ជនជាតិខ្មែរ ឈ្មោះទី អាយុប្រហែល២៨ឆ្នាំ ជនជាតិខ្មែរ និងបក្សពួក០៦នាក់ទៀតមិនស្គាល់ឈ្មោះ បាននាំគ្នាចាប់ឈ្មោះយ៉ិន យិន ភេទប្រុស និងឈ្មោះវ៉ាន់ សុធារ៉ា ភេទប្រុស ដែលមានឧបករណ៍ឆក់ត្រីខុសច្បាប់ ។ បន្ទាប់មករួចឈ្មោះខាងលើ និងបក្សពួកបានអោយអ្នកទាំងពីរនាក់បង់ប្រាក់ឱ្យពួកគេ ដោយក្នុងម្នាក់១៥០០០០រៀល(ដប់ប្រាំម៉ឺនរៀល) ។
លោកអធិការបន្តទៀតថា បន្ទាប់មកអ្នកទាំង២ក៏បានបង់ប្រាក់អោយទៅឈ្មោះ ធី ភេទប្រុស និងឈ្មោះ ទី ភេទប្រុស និងបក្សពួក ចំនួន៧៥០០០រៀល (ប្រាំពីរម៉ឺនប្រាំពាន់រៀល) ក្នុងម្នាក់ រួចហើយឈ្មោះធី ក៏បាននិយាយប្រាប់ឈ្មោះយ៉ិន យិន ភេទប្រុស និងឈ្មោះវ៉ាន់ សុភារ៉ា ភេទប្រុស អោយប្រាប់ទៅអ្នកដែលរកត្រី (ឆក់ត្រី) នៅចុងខ្សាច់ទាំងអស់ ត្រូវមកបង់ប្រាក់អោយខ្លួន និងបក្សពួក ក្នុងម្នាក់ចំនួន១៥០០០០រៀល (ដប់ប្រាំម៉ឺនរៀល) បើមិនបង់ប្រាក់អោយទេ និងចាប់យកសម្ភារៈសម្រាប់រកត្រី។
ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទីរសៀល ឈ្មោះឃិន ប៊ុនទី ភេទប្រុស និងបក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ បានមកផ្ទះរបស់ឈ្មោះតឹក ដុំ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីចាំទទួលប្រាក់ពីប្រជាពលរដ្ឋរកត្រី (ឆក់ត្រី) ដែលត្រូវយកប្រាក់មកបង់អោយខ្លួន និងបក្សពួកជាថ្នូរក្នុងការឆក់ត្រីចំនួន៧នាក់។
ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឈ្មោះឃិន ប៊ុនទី បានមកផ្ទះរបស់ឈ្មោះតឹក ដំ នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដើម្បីយកប្រាក់ពីឈ្មោះសាត់ ស៊ីណា ហៅតាសេ, ឈ្មោះយឺន, ឈ្មោះយឺន សេរី ហៅចំរើន និងឈ្មោះយឺន ឈួនឡោ ដែលអ្នកទាំង៤នាក់នេះមានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយយកក្នុងម្នាក់១០០០០០រៀល (ដប់ម៉ឺនរៀល) ជាថ្នូរក្នុងការឆក់ត្រី។
បន្ទាប់មក ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍បន្ទាយដែក សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យខាងលើ មកប៉ុស្តិ៍ដើម្បីសាកសួរ។ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យក៏បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើនេះពិតមែន៕
ចែករំលែកព័តមាននេះ