រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥៦លើក បណ្ដាលឲ្យមានអ្នកស្លា.ប់១៤៣នាក់ និងរបួស៣៤៩នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ បើប្រៀបធៀបជាមួយនឹងអ្នកស្លា.ប់ដោយជំងឺកូវីដ-១៩ នៅកម្ពុជា ។
សម្តេចក្រឡា ហោម បានសរសេរលើកគេហទំព័រហ្វេសប៊ុករបស់ សម្ដេច នាថ្ងៃទី៩ មីនា បានបញ្ជាក់ថា «បងប្អូនជនរួមជាតិនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលចំនួនគ្រោះថ្នាក់មានការថយចុះជាងខែមករា និងករណីស្លា.ប់បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ» ។
សម្ដេចបន្ដថា «យោងតាមរបាយការណ៍ផ្ដល់ដោយមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លា.ប់១៤៣នាក់ និងរបួស៣៤៩នាក់ ក្នុងនោះរបួសធ្ងន់២១៩នាក់»។
ជាមួយគ្នានោះដែរ សម្ដេចរៀបរាប់ថា ស្ថានភាពនេះ បើប្រៀបធៀបនឹងខែមករា គឺករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៨៧លើក ស្លា.ប់ថយ៥២នាក់ និងរបួសថយចុះ១០៤នាក់ ប៉ុន្តែចំនួននេះ បើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១វិញ គឺមានការកើនឡើងចំនួន៥លើកស្លា.ប់កើនឡើង១៦នាក់ និងដោយឡែកករណីរងរបួសបានថយចុះ៦៦នាក់ ។
សម្ដេចបានបញ្ជាក់ទៀតថា «ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លា.ប់ និងអ្នករងរបួស ដែលក៏អាចឱ្យយើងប្រៀបធៀបបានថា មានកម្រិតខ្ពស់ជាងអ្នកស្លា.ប់ដោយជំងឺកូវីដ-១៩ នៅកម្ពុជា នាបច្ចុប្បនេះ និងគ្រោះថ្នាក់សង្គមផ្សេងទៀត»។
លើសពីនេះ សម្ដេច ស ខេង ក៏បានអំពាវនាវដល់ជនរួមជាតិត្រូវចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ពេលធ្វើដំណើរមានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ ដើម្បីការពារសេចក្ដីសុខខ្លួនឯង អ្នកដទៃ និងរួមចំណែក និងកាត់ បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋ ។
សម្តេចស្នើសូមឲ្យស្ថាប័នពាក់ព័ន្ធបង្កើនការរៀបចំឱ្យមានគំនូសសញ្ញាភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗឲ្យបានគ្រប់គ្រាន់តាមដងផ្លូវ ដើម្បីក្រើនរំលឹក និងពញ្ញាក់អារម្មណ៍អ្នកបើកបរឲ្យគោរពច្បាប់ និងមានការប្រុងប្រយ័ត្ន ព្រមទាំងកាត់ប ន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
សម្តេចក៏សូមឲ្យប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រ កម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺ៖ ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ។ បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់ ។ បើស្រវឹងសូមកុំបើកបរ គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ និងការពារជីវិតអ្នកត្រូវពាក់មួកសុវត្ថិភាព៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ