ឆ្នាំនេះតម្រូវការម្រេចកំពតសម្រាប់នាំចេញអាចលើសពី ១១៤ តោន
- កំពត
ខេត្តកំពត ៖ ១១៤ តោន ជាតួលេខម្រេចកំពតបាននាំចេញកាលពីឆ្នាំ ២០២១ ដែលជាចំនួនប្រវត្តិសាស្ត្រ ព្រោះកន្លងមកមិនដែលធ្លាប់នាំចេញបានដល់ជាង ១០០ តោនបែបនេះនោះទេ…
ខេត្តកំពត ៖ ១១៤ តោន ជាតួលេខម្រេចកំពតបាននាំចេញកាលពីឆ្នាំ ២០២១ ដែលជាចំនួនប្រវត្តិសាស្ត្រ ព្រោះកន្លងមកមិនដែលធ្លាប់នាំចេញបានដល់ជាង ១០០ តោនបែបនេះនោះទេ…
ខេត្តកំពត ៖ ១១៤ តោន ជាតួលេខម្រេចកំពតបាននាំចេញកាលពីឆ្នាំ ២០២១ ដែលជាចំនួនប្រវត្តិសាស្ត្រ ព្រោះកន្លងមកមិនដែលធ្លាប់នាំចេញបានដល់ជាង ១០០ តោនបែបនេះនោះទេ គឺជាមធ្យមបានតែក្នុងរង្វង់ ៧០ តោនប៉ុណ្ណោះ ។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២ នេះទំនងការនាំចេញកាន់តែល្អជាងឆ្នាំ ២០២១ ទៅទៀត ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បាននិយាយថា ឆ្នាំ ២០២២ នេះ មានក្រុមហ៊ុនបានធ្វើកុងត្រាជាមួយប្រជាកសិករដាំម្រេចខ្នាតតូច និងមធ្យម មានប្រមាណ ៨០ តោនទៅហើយ ។ ឆ្នាំ ២០២២ នេះបង្ហាញថា ទីផ្សារកាន់តែល្អជាងឆ្នាំ ២០២១ ហើយតម្លៃលក់ចេញ គឺនៅតែរក្សាបានថ្លែដូចកាលពីដើម ។
ម្រេចខ្មៅតម្លៃ ១៥ ដុល្លារ ម្រេចក្រហម ២៥ ដុល្លារ និងម្រេចសតម្លៃ ២៨ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ។ នេះបើតាមការបញ្ជាក់របស់ប្រធានសមាគម ។ ក្នុងរយៈពេល ២ ឆ្នាំមកនេះទោះបីមានកើតជំងឺកូវីដ ១៩ ក៏ដោយសម្រាប់ម្រេចកំពតនៅតែមានទីផ្សារល្អ បើទោះបីគ្មានទីផ្សារទេសចរនៅក្នុងស្រុក តែអាចនាំចេញបានច្រើន ដោយសារកេរ្តិ៍ឈ្មោះល្បីរបស់ម្រេចកំពតដែលជាផលិតម៉ាកសម្គាល់ភូមិសាស្ត្រមានទីផ្សារការទទួលស្គាល់ច្រើន ។
លោក ងួន ឡាយ ឱ្យដឹងបន្ថែមថា តួយ៉ាងនៅឆ្នាំ ២០២២ នេះក្រុមហ៊ុនទទួលទិញបានយកម្រេចកំពតទៅដាក់បង្ហាញនៅប្រទេសអង់គ្លេសបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមផលិតផលជាប់លេខ ១៣ ប្រភេទនៃផលិតមកពី ១០៨ ប្រទេសចូលរួមដាក់តាំង ។
កសិករដាំដុះម្រេចខ្នាតតូច និងមធ្យម មានទីផ្សារ ប៉ុន្តែសម្រាប់អ្នកដាំម្រេចខា្នតធំមួយចំនួនមានម្រេចនៅសល់ ដោយសារក្រុមហ៊ុនទទួលទិញភាគច្រើនគេលើកកម្ពស់ទៅដល់ផលិតផលសមធម៌ដែលដាំដោយកសិករខ្នាតតូច ។តាមប្រធានសមាគមម្រេចកំពតការប្រឈមមួយរបស់សមាគមក៍ដូចជាកសិករដាំម្រេចផ្ទាល់ គឺក្លែងបន្លំផលិតម្រេចកំពត ដែលទាមទារឱ្យមានដំណោះស្រាយផងដែរ ៕
ចែករំលែកព័តមាននេះ