ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អ្នកឧកញ៉ា ភាព ហៀ​ក ប្រារព្ធ​ពិធី​សិត​ព្រះពុទ្ធ​រូបអង្គ​ធំ​ដ៏​មហោឡា​ឫក​អធិកអធម

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ជំទាវ​អ្នកឧកញ៉ា ភាព ហៀ​ក និង​គ្រួសារ ជីប ម៉ុង ធ្វើ​ពិធី​សិត​ព្រះ​ពុទ្ធរូប​មួយ​អង្គ​ធំ ដែល​ធ្វើ​អំពី​ស្ពាន់ និង​មាស នៅ​វត្ត​ទួល​ទំពូង កាលពី​ព្រឹក

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​អ្នកឧកញ៉ា ភាព ហៀ​ក និង​គ្រួសារ ជីប ម៉ុង ធ្វើ​ពិធី​សិត​ព្រះ​ពុទ្ធរូប​មួយ​អង្គ​ធំ ដែល​ធ្វើ​អំពី​ស្ពាន់ និង​មាស នៅ​វត្ត​ទួល​ទំពូង កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​ត្រូវ​នឹង​ថ្ងៃ​ពុធ ១៥​កើត ខែ​មាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ នេះ​ដែរ លោក​ជំទាវ​អ្នកឧកញ៉ា មហា​ឧក​បា​សិ​កា ពុទ្ធ​សាសនូបត្ថម្ភក៍ និង​គ្រួសារ ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន និង​លោក​ជំទាវ តែ សុ​វ​ណ្ណី ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ជា​ភ្ញៀវ​កិត្តិយស រួម​ទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ម​ណិ​រតនា​រាម ហៅ​វត្ត​ទួល​ទំពូង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ យ៉ាងច្រើន​កុះករ បាន​ចូលរួម​ក្នុង​ពិធី​សិត​ព្រះ​ពុទ្ធរូប ព្រះ​ជី​រ៍ សាលា​ធម្មសភា អំពី​លោហៈ (​ស្ពាន់ និង មាស​) ស្រប​តាម​ក្បួនខ្នាត​លក្ខណៈ និង​បែបបទ​បុរាណសម័យ​អង្គរ ចន្លោះ សតវត្ស​ន៍ទី​១០ – សត​វត្ស​ន៍ទី​១៣ ដែល​មាន​ព្រះ​ភ្នែន ២,៥៦ ម៉ែត្រ និង​កំពស់ ២,៥៦ ម៉ែត្រ ដើម្បី​តម្កល់​ក្នុង​សាលា​ធម្មសភា​ថ្មី​។

បើ​យោង​តាម​គណៈកម្មការ​វត្ត ម​ណិ​រតនា​រាម ហៅ​វត្ត​ទួល​ទំពូង បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ ព្រះសង្ឃ អាចារ្យ គណៈ​ក​ម្មា​ការ លោក​ជំទាវ​អ្នកឧកញ៉ា មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ ភាព ហៀ​ក និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ម​ណិ​រតនា​រាម ហៅ​វត្ត​ទួល​ទំពូង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ​។ អ្នកមាន​សទ្ធា​ដ៏​ក្រៃ​លែង ចំពោះ​គុណព្រះពុទ្ធ បាន​រៀបចំ​កម្ម​ពិធី​សិត​ព្រះ​ពុទ្ធរូប ព្រះ​ជី​រ៍ សាលា​ធម្ម​សភា អំពី​លោក​ហៈ (​ស្ពាន់ និង មាស​) ស្រប​តាម​ក្បួនខ្នាត​លក្ខណៈ និង​បែបបទ​បុរាណ​តម្កល់​ទុក​ជាទី​សក្ការៈ សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​ទូរ​ទៅ​។

ក្នុង​ពី​ធី​នេះ​ដែរ មានការ​អញ្ជើញ​ចូលរួម​អំពី​សំណាក់​លោក​ជំទាវ​អ្នកឧកញ៉ា មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ ភាព ហៀ​ក លោក​ឧកញ៉ា លាង ឃុន និង​លោក​ជំទាវ តែ សុ​វ​ណ្ណី ព្រមទាំង​ក្រុម​គ្រួសារ ជីប ម៉ុង សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ជា​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ​ចូលរួម​យ៉ាង​អធិកអធម​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ព្រះ​ពុទ្ធរូប ព្រះ​ជី​រ៍​សាលា​ធម្មសភា ដែល​សិត​នេះ​ដែរ ធ្វើ​ឡើង​អំពី​លោហៈ (​ស្ពាន់ និង មាស​) ស្រប​តាម​ក្បួនខ្នាត​លក្ខណៈ និង​បែបបទ​បុរាណ សម័យ​អង្គរ ចន្លោះ​ពី​សតវត្ស​ន៍ទី​១០ -​សតវត្ស​ន៍ទី​១៣ ដែល​មាន​ព្រះ​ភ្នែន ទំហំ ២,៥៦​ម៉ែត្រ និង​កំពស់ ២,៥៦​។ ដែល​រៀបចំ​ទៅ​តាម​បែប​ព្រះពុទ្ធ​សាសនា មាន​ជា ៨ ទិស៖

ទី​១- នាង​ឧត្តរា (​ទិសឥសាន​) តំណាង​ដោយ​លោ​ជំទាវ​អ្នកឧកញ៉ា មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ ភាព ហៀ​ក
ទី​២- អនាថបិណ្ឌិក​សេដ្ឋី (​ទិស​បូ​ណ៌​) តំណាង​ដោយ​លោក តែ សុ​ទ្ធី និង​លោកស្រី កូក ស៊ី​ចាន់
ទី​៣- នាង​សិរិ​មា (​ទិស​អ​គ្នេ​យ៍​) តំណាង​ដោយ​លោក​ឧកញ៉ា ណេ សួន និង​លោក​ជំទាវ តាំង វ​ណ្ណា
ទី​៤- ធម្មិក​ឧចា​សក (​ទិសទក្សិណ​) តំណាង​ឯកឧត្តម សួង ធឿ​ន និង​លោក​ជំទាវ​អ្នកឧកញ៉ា មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ យូ លឹ​ម

ទី​៥- ព្រះ​នាង​សមា​វ​តី (​ទិសនិរតី​) តំណាង​ដោយ​ឧបាសក តាំង ហេង​កៅ ឧបាសិកា លី គី​ម​សេង ឧបាសក ស សា​រិ​ន ឧបាសិកា រឿង ដា​លី
ទី​៦- វិសាខា​មិ​តារ​មាតា (​ទិសបស្ចឹម​) តំណាង​ដោយ​ឯកឧត្តម យា ប៊ុ​ន​ណា លោក​ជំទាវ ឈុ​ន គី​ម​លី និង​ក្រុម​គ្រួសារ
ទី​៧- នាង​សុជាតា (​ពាយព្យ​) តំណាង​ដោយ​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន និង​លោកស្រី ឥន សី​ម្មី និង
ទី​៨- ព្រះ​នាង​មល្លិកា​ទេវី (​ទិសឧត្តរ​) តំណាង​ដោយ​អ្នកឧកញ៉ា លាង ឃុន និង​លោក​ជំទាវ តែ សុ​វ​ណ្ណី ក្រៅ​អំពី​នោះ ក៏​មាន​រៀបចំ​ជា​ទិស​ចំនួន​៩​ទៀត ដែល​មាន​តំណាង​សម្តេច​សង្ឃ​ចំនួន ៩​អង្គ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ