ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​នៃ​ក្តី​ស្រឡាញ់១៤កុម្ភៈ​ឆ្នាំនេះ​ លក់​ផ្កា​មិន​ដាច់ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្រសួង​អប់​រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ចេញ​សេចក្តី​អំពាវនាវ​បន្តបន្ទា​ប់ «ទិវានៃ​សេចក្តី​ស្រឡាញ់» ជាពិសេស…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្រសួង​អប់​រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ចេញ​សេចក្តី​អំពាវនាវ​បន្តបន្ទា​ប់ «ទិវានៃ​សេចក្តី​ស្រឡាញ់» ជាពិសេស ​បាន​ក្រើនរំលឹក​និង​ដាស់តឿន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដល់​យុវជនទាំងអស់​កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើប្រាសចាក​ពី​ប្រពៃណី​ និង​ទំនៀមទម្លាប់​ផូរផង់​របស់​ជាតិ នៅក្នុង​ថ្ងៃ «ទិវា​នៃ​ក្តី​ស្រឡា​ញ់»១៤ កុម្ភៈ​ នេះ ។ គេ​សង្កេតឃើញ​ថា ទីតាំង​លក់​ផ្កា​ជុំវិ​ញ​សាលា​រៀ​ន​ទាំង​រដ្ឋ​និង​ឯកជន​ មិន
​មា​នការ​ដាក់​លក់​ផ្កា​គ​គ្រឹក​គគ្រេង ដូច​បណ្តា​ឆ្នាំ​មុន​ៗ​នោះ​ទេ ហើ​យ​ក្រុម​យុវជន និង​យុវតី​មិន​មា​នការ​ចោមរោម​ទិញ​ផ្កា​នោះ​ដែរ រី​ឯសាលា​រៀន​ដំណើរការ​បង្រៀន​មា​ន​ជា​ធម្មតា ។

ដោយឡែក​ ទីតាំង​លក់​ផ្កា​ស្រស់​នៅ​ខា​ងកើ​ត​ផ្សារ​​ធំ​ថ្មី​ ឃើញ​មាន​បុរស ស្ត្រី​ក្នុង​វ័យ​ជាង៣០ឆ្នាំ បាន​ចូ​ល​ទិញ​ផ្កា​ស្រស់​ម្នាក់​​មួ​យ​បាច់ ខ្លះ​ពីរ​បាច់​ទាំង​ទឹកមុខ​ញញឹម​រួច​ដើរចេ​ញ​ទៅ​ឡើងជិះ​រថយន្ត ។ លោកគ្រូ​ម្នាក់​នៅ​វិទ្យាល័យ​ព្រះ​សុី​សុ​វត្ថិ ក្នុង​ខណ្ឌដូនពេ​ញ​និយា​យ​ក្នុង​ន័យ​សុំ​មិន​បង្ហា​ញ​ឈ្មោះ​បាន​ឲ្យដឹង​ថា ទិវា​នៃ​ក្តី​ស្រឡា​ញ់ ថ្​ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២នេះ នៅតែ​ទទួល​បានការ​ចា​ប់អារម្មណ៍​ពីសំណាក់​យុវវ័យ​នៅក្នុង​ប្រទេស​កម្ពុ​ជា​នៅឡើយ ។ ទិវា​នៃ​ក្ដី​ស្រឡា​ញ់​នេះ ត្រូ​វ​បាន​យុវវ័យ​កម្ពុជា​បង្ហាញ​ពី​ការយល់​ឃើញ​ខុស​ៗ​គ្នា ខណៈ​អ្នកខ្លះ​ចា​ត់ទុ​ក​ថ្ងៃ​១៤ កុម្ភៈ គ្រាន់តែ​ថ្ងៃ​ធម្មតា មិន​សំខាន់​អ្វី​ឡើយ ព្រោះ មិនមែន​ជា​បុណ្យប្រពៃណី​ជាតិខ្មែរ​ទេ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ចាត់ទុកថា ១៤កុម្ភៈ គឺជា​ថ្ងៃ​សំខាន់​សម្រាប់​ពួកគេ​ផង​ដែរ ។ ក៏ប៉ុន្តែ​ទិវា​នៃ​ក្តី​ស្រឡា​ញ់​ឆ្នាំ​នេះ​ឃើញថា​ យុវ​សិស្ស​ទាំងប្រុស ស្រី​មិនបាន​នាំគ្នា​ឈប់​រៀន​ទេ ហើយ​ការ​លក់​ផ្កា​នៅ​ជុំវិញ​សាលា​ គឺ​គ្មាន​តែម្តង ។ ម្យ៉ាងវិញទៀត​ក្រសួងអប់​រំយុវ​ជន​ និងកីឡា​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​គ្រឹ​ស្ថាន​សិក្សា​មាន៤ចំណុច ដែល​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្អូន​សិស្សានុ​សិស្ស ។

ស្ត្រី​លក់​ផ្កា​នៅ​ខាងកើត​ផ្សារ​ធំ​ថ្មី​និយាយ​ក្នុង​ន័យ​មិន​បង្ហាញ​អត្តសញ្ញាណ អាច​ថតរូ​ប​បាននិយាយ​ឲ្យដឹង​ថា កាល​ពី​ថ្ងៃអាទិត្យ​មុន​ ថ្ងៃ​ទិវា​នៃ​សេចក្តី​ស្រឡាញ់​មួ​យថ្ងៃ​សង្កេតឃើញ​មាន​យុវជន យុវនា​រី​តិចតួច​ណាស់​ដែល​មក​ទិញ​ផ្កា​ស្រស់​ភាគច្​រើន​បុរស ។ ស្ត្រី​ក្នុង​វ័យ​ជាង៣០ឆ្នាំ​មក​ទិញ​ម្នា​ក់ៗ​យ៉ាងតិច​ពីរ​បាច់ តែ​យើង​មិនដឹង​ថា ​គាត់​យក​ទៅ​ឲ្យ​នរណា​នោះ​ទេ ព្រោះ​មិនមែន​រឿង​គាត់ គាត់​គិតតែពី​លក់​ផ្កា​ទេ ។ ឆ្នាំនេះ​ឃើញថា កន្លែង​គាត់​មាន​ភ្ញៀវ​ចាស់​ៗ​ចូល​មក​ទិញ​ច្រើន ។ រី​ឯ​យុវជន​មាន​ចំនួន​តិចណាស់ តែ​ទោះជាយ៉ាងណា ​វា​គ្រាន់បើ​ជាង​សម័យ​កូ​វី​ដ​ដែរ ។ អ្នកស្រី​សង្ឃឹមថា អាច​លក់ដាច់​នៅ​ល្ងាច​ថ្ងៃបង្ហើយ​ទិវា​នៃ​ក្តី​ស្រឡាញ់ ប៉ុន្តែ​ឆ្នាំទៅមិញ​គឺ​ចប់តែម្តង សល់​ផ្កា​រាប់​រយ​ដើម​ឯណោះ ។

អ្នកស្រី​កុលាប ស្ថិត​ក្នុង​វ័យ​ជាង៣០ឆ្នាំ ដែល​កំពុង​រៀបចំ​ផ្កា​តាំង​លក់​នៅ​ជាប់​របង​វត្ត​លង្កា​តាម​បណ្តោយ​
វិថី​​ព្រះសីហនុ ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​ទី១ ខណ្ឌចំការមន​បាន​ឲ្យដឹង​ថា ជា​រៀងរាល់​ឆ្នាំ​នៃ«ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់» គាត់​តែងតែ​មក​រៀបចំ​តាំង​ផ្កា​ចម្រុះ​ចាប់តាំងពី​ម៉ោង៨ព្រឹក​នា​ថ្ងៃទី​វា​ក្តី​ស្រឡាញ់ ១៤កុម្ភៈ ។ ក៏ប៉ុន្តែ​ឆ្នាំនេះ​ក៏​ដូច​បណ្តា​ឆ្នាំ​មុន លក់​ផ្កា​ក៏ដូចជា​កាដូ​មិនសូវ​ដាច់​ប៉ុន្មាន​នោះ​ទេ វា​ធ្លាក់ចុះ​ច្រើន​ភាគច្រើន​លក់ដាច់​តែ​លើ​យុវជន​ប៉ុ​ណ្ណោះ តែ​ដោយសារ​ស្តាយ​ក្នុង​ការ​លក់​ផ្កា​ជា​រៀងរាល់​ឆ្នាំទៅ​ហើយ​ចេះ​តែ​មក​លក់​ៗ​ទៅ ។ យូរ​ៗ​ឃើញ​នា​រី និង​បុរស​ម្នាក់​ពីរ​ជិះ​ម៉ូតូ​មក​ទិញ​ផ្កា ឲ្យ​រៀបចំ​កាដូ​មួយ​ពីរពួកគេ​ថា យក​ទៅ​ជូន​ឱ​ពុក​ម្តាយ​នៅពេល​យប់​ក្នុង​ពិធីជប់លៀង​ជួប​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ។

យុវជន​ឈ្មោះ បញ្ញា ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ឯកជន​មួយ​បាន​និយាយ​ថា ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ​មិនមែន​ជា​រឿង​មិនល្អ​នោះ​ឡើយ មិនល្អ​លុះត្រាតែ​អ្នក​មិនបាន​យល់​ច្បាស់​ពីអ​ត្ថ​ន័យ​ទិវា​នេះ ។ មែនទែន​ទៅ​ទិវា​នៃ​ក្ដី​ស្រឡាញ់ មិន​សំដៅចំ​ពោះ​គូសង្សារ​ឡើយ តែ​សំដៅលើ​អ្នក​ទាំងអស់គ្នា​ដែល​នៅ​ក្បែរ​អ្នក​ដូចជា ក្រុម​គ្រួសារ​ឪពុក-ម្ដាយ បងប្អូន មិត្តភក្ដិ​ជាដើម ។ យុវជន​នេះ​បន្ដ​ថា ប៉ុន្ដែ​ទិវា​នេះ​អាច​ប៉ះពាល់​ដែរ ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ពិសេស​បុ​រសៗ ឆ្លៀតយក​ឱកាស​ថ្ងៃ១៤ កុម្ភៈ​នេះ ប្រព្រឹត្ត​អំពើ​មិន​គួរគប្បី​ណាមួយ​ចំពោះ​នារី​ភេទ ។

គួ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល រាជធានី​ភ្​នំ​ពេញ​បាន​ចេញ​សេចក្តី​ណែនាំ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ ជំងឺ កូ​វីដ-១៩ មេរោគ​បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង ស្របតាម​វិធាន សុខាភិបាល និង​ដើម្បី​ធា​នា​រក្សា​បាន​នូវ​ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី​ដ៏​ល្អ​ផូរ​ផង់​របស់​ជាតិខ្មែរ ស្របតាម​សេចក្តី​ណែនាំ​របស់ក្រ​សួង​អប់រំ យុវជន និងកីឡា នៅក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ ដូច​ខាងក្រោម​៖

១-ហាម​ធ្វើសកម្មភាព​ជួបជុំ​ប្រមូល​ផ្តុំ​ក្នុងចំណោម​សិស្ស-និស្សិត និង​យុវជន-យុវនារី​តាម​គ្រប់រូប​ភាព នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​គ្រឹះស្ថានសិក្សា​ឯកជន ព្រមទាំង​ទីតាំង​សាធារណៈ​នានា ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ដែល​អាច បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង​ចូលក្នុង​សហគមន៍​ជា​ទ្រង់​ទ្រាយ​ធំ ។

២-គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និង​អាណាព្យាបាល​ទាំងអស់ ត្រូវ​ខិតខំ​ធ្វើការ​អប់រំ ណែនាំ​ដល់​សិស្ស-និស្សិត និង​បុត្រធីតា​គ្រប់រូប ឱ្យ​គោរព​នូវ​ទំនៀមទម្លាប់ វប្បធម៌ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់ របស់​ជាតិខ្មែរ ដើម្បី​កុំឱ្យ​ពួកគេ​មានការ​យល់​ច្រឡំ​ថា ទិវា​នៃ​ក្តី​ស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប រវាង​គូសង្សារ និង​ដើម្បី​ចៀសវាង​ការប្រព្រឹត្ត​សកម្មភាព​ខុស​សីល​ធម៌​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​ប៉ះ ពាល់ ដល់ សេចក្តី​ថ្លៃថ្នូរ របស់​ខ្លួនឯង គ្រួសារ-សាច់ញាតិ និង​សង្គមជាតិ​ទាំងមូល ។


៣-ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខណ្ឌ​ទាំ​ង១៤ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ មន្ទីរ​កិច្ចការ​នារី និង​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សហការ​ចុះ​ត្រួតពិនិត្យ តាមដាន ឃ្លាំមើល និង​ចាត់ វិធាន ការ ជាបន្ទាន់ ចំពោះ​សកម្មភាព​មិន​ប្រក្រតី​ទាំងឡាយ​ណា ដែល​អាច​កើត មាន​ក្នុង​ឱកាស​ទិវា​នៃ ក្តី​ស្រឡាញ់​នេះ ។

ជា​ការ​កត់សម្គាល់​ទីកន្លែង​មួយចំនួន​ត្រូវ​បាន​គេ​នាំគ្នា​ដាក់​តាំង​លក់ នៅ​តាម​ហាង​លក់​ផ្កា និង​តាម​ដងផ្លូវ មួយ​ចំនួន​នៅក្នុង​រាជ​ធា​នី​ភ្ន​ពេញ​ផង​ដែរ ។ អ្នកនាង ស្រី​អូន អាយុ៣៥ឆ្នាំ ក្នុង​សកម្មភាព​ចង​ផ្កា​បណ្តើរ​លក់​បណ្តើរ​បាន​រៀបរាប់​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃទី១៤ កុម្ភៈ ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ​គាត់​បាន​រៀបតុ​មួយ​ដាក់​លក់​ផ្កា​ដូច​ឆ្នាំ​មុន​ៗ​ដែរ ដោយ​ក្នុង​មួយ​បាច់​ៗ​មានតម្លៃ​ចាប់ពី១០ដុ​ល្លារ ១៥ដុល្លារ ២០ដុល្លារ និង​ពី៥០ទៅ៦០ដុល្លារ ក៏​មាន​ទៅតាម​ការ​កុម្ម៉ង់​ទិញ​របស់​អតិថិជន ។ សម្រាប់​ផ្កា​កុលាប​ក្រហម១ទង ១ដុល្លារ​ប៉ុណ្ណោះ ។ ស្ត្រី​អ្នកលក់​ផ្កា​រូប​នេះ​ថា អ្នក​មក​ទិញ​ផ្កា​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ និង​បុគ្គលិក​ធ្វើការ​ដែល​ពួកគាត់​ទិញ​ឱ្យ​អ្នកធ្វើការ​ងារ​ជាមួយគ្នា​ជូន​ជា​មិត្ត​ភក្តិ ឬ​អ្នកជា​ទីស្រឡាញ់ ចំណែក​ឯ​យុវ​វ័យ​ក្មងៗ​មិនសូវ​មាន​ទេ ។

អ្នកនាង ស្រី​អូន បាន​ប្រាប់​បន្ត​ទៀត​ថា ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ​ នេះ មិន​សំដៅ​តែ​លើ​គូស្នេហ៍​យុវ​វ័យ​ក្មេង​ៗ​តែប៉ុណ្ណោះ​ទេ សម្រាប់​អ្នកមាន​ប្តី​ប្រពន្ធ​កូន​ៗ​ទិញ​យក​ទៅ​ជូន​ឪពុក​ម្តាយ ឬ​អ្នកជា​ទីស្រឡាញ់​របស់​ពួកគាត់​ក៏បាន​ដែរ ។ តែ​ការ​លក់​ផ្កា​ឆ្នាំនេះ ហាក់ដូចជា​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ និង​មិន​មមាញឹក​ឡើយ ម្យ៉ាង​មានតែ​អ្នកលក់​ខ្លះ​នាំគ្នា​បំបែក​កន្លែង​លក់ ម្នាក់​ពី២ទៅ៣កន្លែង​ម្នាក់ឯង​ក៏​មាន ចំណែក​ឯ​អ្នកទិញ គឺ​មាន​មួយ​ៗ​រកតែ​លុយ​បង់​ភាស៊ី​មិន​ចង់បាន​ផង ។

លោក តារា អាយុ៣៥ឆ្នាំ អង្គុយ​លក់​ផ្កា​បណ្តើរ​ប្រាប់​បណ្តើរ​ថា ផ្កា​ឆ្នាំនេះ​លក់​មិនសូវ​ដាច់​ទេ ម្យ៉ាង​ផ្កា​ក៏​ថ្លៃ​ទៀត ចំណែក​ឯ​អ្នក​មក​ទិញ​រកតែ​ធូរ​ថ្លៃ​ទៀត ហើយ​អ្នក​មក​យក​ផាស៊ី​ក៏​ច្រើន​មិនដឹងជា​ខាង​ណាៗ​ខ្លះ​ទេ ម្នាក់២ពាន់​រៀ​ល​ៗ និង​ប៉ូលិស​មក​ទារ​ថ្លៃ​កន្លែង​លក់​ក្នុង​មួយ​កន្លែង១ម៉ឺន​រៀល​ទៀតផង​ដែរ ។ ក្នុង​មួយឆ្នាំ​ខ្ញុំ​លក់​ផ្កា​តែ១ថ្ងៃ​ទេ គឺ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ(១៤ កុម្ភៈ) ។ ផ្កា​តែ​យក​មក​ហើយ​លក់​មិន​អស់​វា​ខូច និង​ខាតចុងខាតដើម​ហើយ ណា​មួយ​អ្នក​មក​ទិញ​ស្ងាត់​ជាង​មុន លក់​មិន​ដាច់​ទេ ខុសពី​ឆ្នាំ​មុន​ៗ​ឆ្ងាយណាស់ សង្ស័យ​តែម​ក​ពី​ជំងឺ​កូ​វី​ដ​ទេ ?

បុរស​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ផ្កា​កុលាប​ទិញ​ចូលក្នុង​មួយ​ដើម៣ពាន់​រៀល និង​លក់​វិញ​ក្នុង​មួយ​ដើម​ពី​៤ពាន់ ទៅ ៥ពាន់​រៀល ចំណែក​ឯ​ផ្កា​បាច់​លក់​ក្នុង ១បាច់ តម្លៃ​ពី ៨ ទៅ ១០ ដុល្លារ ចំណេញ​ត្រឹមតែ ១ដុល្លារ ទៅ​២ដុល្លារ​ប៉ុណ្ណោះ ។ បុរស​អ្នក​ដឹកទំនិញ​អន​ឡាញ​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង និង​មាន​ដឹក​ទាំង​ធុង​ឃ្លុប​ខាង ក្រោយ​ខ្នង​ផង​ដែរ​នោះ គាត់​បាន​ប្រាប់​ថា រូប​គាត់​មករ​ក​ទិញ​ផ្កា​មួយ​បាច់ ដើម្បី​យក​ទៅ​ជូន​ប្រពន្ធ​របស់​គាត់​នៅ​ឯ​ផ្ទះ ព្រោះ​ថ្ងៃនេះ​ វា​ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ១៤កុម្ភៈ ម្យ៉ាងទៀត ខ្ញុំ​តែងតែ​ធ្វើបែប​នេះ​រាល់​ឆ្នាំ​ជាប្រចាំ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ