ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវានៃក្តីស្រលាញ់នេះហាក់ស្ងាត់អ្នកទិញផ្កា បើមានក៏ជាជាលក្ខណៈគ្រួសារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៤ ខែកុម្ភៈ​នេះ ជា​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ឬ Valentine’s Day ដែល​ជា​ពិធីបុណ្យ​ដែល​ពិភពលោក​តែង​ប្រារ​ព​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​បណ្តា​ប្រទេស​លោក​ខាងលិច…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៤ ខែកុម្ភៈ​នេះ ជា​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ឬ Valentine’s Day ដែល​ជា​ពិធីបុណ្យ​ដែល​ពិភពលោក​តែង​ប្រារ​ព​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​បណ្តា​ប្រទេស​លោក​ខាងលិច ឬ ប​ច្ចិ​ម​ប្រទេស ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់​ទៅ​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ ។

ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ក៏​ដូច​ជា បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ទទួល​ឥទ្ធិពល​នេះ ក៏​តែងតែបាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​ប្រចាំ​ផង​ដែរ ដោយ​មានការ​ដាក់​តាំង​លក់​ផ្កា​នៅ​តាម​ហាង​លក់​ផ្កា និង​តាម​ដងផ្លូវ​ជា​ច្រើន​ផ្សេង​ទៀត នៅ​ក្នុង​រាជធានី​ភ្ន​ពេញ​ផង​ដែរ ។ តែ​ការ​លក់​ផ្កា​របស់​អ្នកលក់​នៅ​ម្តុំ​ខាង​មុខ​វត្ត​ទួល​ទំពូង បាន​ត្អូញត្អែ​គ្រប់​គ្នា​ថា ការ​លក់​ផ្កា​របស់​គាត់​ឆ្នាំ​នេះ​លក់​មិនសូវ​ដាច់​ទេ ដោយ​ដាច់​មួយ​ៗ​ប៉ុណ្ណោះ ហើយ​អ្នក​មក​រក​ទិញ​ភាគច្រើន​ជា​អ្នកមាន​គ្រួសារ​រួច ចំណែកឯ​ក្រុម​យុវវ័យ​វិញ​មិនសូវ​មាន​ទេ ។

អ្នក​នាង ស្រី​អូន អាយុ​៣៥​ឆ្នាំ ក្នុង​សកម្មភាព​ចង​ផ្កា​បណ្តើរ លក់​បណ្តើរ បាន​រៀបរាប់​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ជា​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​នេះ​ដែរ រូប​នាង​បាន​ដាក់​តុ​មួយ​ដាក់​លក់​ផ្កា​ដូច​ឆ្នាំ​មុន​ៗ​ដែរ ដោយ​មួយ​បាច់​ៗ​មាន​តម្លៃ​ចាប់ពី​១០​ដុល្លារ ១៥​ដុល្លារ ២០​ដុល្លារ និង​ពី​៥០ ទៅ​៦០​ដុល្លារ ក៏​មាន​ទៅ​តាម​ការ​កម្ម​ង់​ទិញ​របស់​អ្នកទិញ និង​ផ្កា​កុលាប ១​ទង ១​ដុល្លារ​ប៉ុណ្ណោះ​។

ដោយ​អ្នក​មក​ទិញ​ភាគច្រើន ជា​លក្ខណៈ​គ្រួសារ និង​បុគ្គលិក​អ្នកធ្វើការ​ដែល​ពួក​គាត់​ទិញ​អោយ​អ្នកធ្វើការ​ងារ​ជាមួយ​គ្នា ជា​មិត្តភក្តិ ឬ​ជា​អ្នកជា​ទីស្រលាញ់​ទៅ​វិញ​ទៅ​មក ចំណែកឯ​យុវវ័យ​ក្ម​ង​ៗ​មិនសូវ​មាន​ទេ ។

អ្នក​នាង ស្រី​អូន បាន​ប្រាប់​បន្ត​ទៀត​ថា ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ១៤ កុម្ភៈ នេះ​មិន​សំដៅ​តែ​លើ​គូរ​ស្នេហ៍​យុវវ័យ​ក្មេង​ៗ តែ​ប៉ុណ្ណោះ​ទេ​សំរាប់​អ្នកមាន​ប្តី​ប្រពន្ធ កូន​ៗ ទិញ​យក​ទៅ​ជូន​ម៉ាក់ ប៉ា ឬ​អ្នកជា​ទីស្រលាញ់ របស់​ពួក​គាត់​ក៏​បាន​ដែរ ។ តែ​ការ​លក់​ផ្កា​ឆ្នាំ​នេះ ហាក់​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ និង​មិន​មមារ​ញឹក​ឡើយ ម្យ៉ាង​មាន​តែ​អ្នកលក់​ខ្លះ​នាំ​គ្នា​បំបែក​កន្លែង​លក់ ម្នាក់​ពី​២ ទៅ​៣​កន្លែង​ម្នាក់ឯង​ក៏​មាន ចំណែកឯ​អ្នកទិញ គឺ​មាន​មួយ​ៗ រកតែ​លុយ​បង់​ផា​ស៊ី​គេ​មិន​បាន​ផង ។

លោក តារា អាយុ​៣៥​ឆ្នាំ អង្គុយ​លក់​ផ្កា​បណ្តើរ​ប្រាប់​បណ្តើ​រថា ផ្កា​ឆ្នាំ​នេះ​លក់​មិនសូវ​ដាច់​ទេ ម្យ៉ាង​ផ្កា​ក៏​ថ្លៃ​ទៀត ចំណែកឯ​អ្នក​មក​ទិញ​រកតែ​ធូរ​ថ្លៃ​ទៀត ហើយ​អ្នក​មក​យក​ផា​ស៊ី​ក៏​ច្រើន​មិនដឹង​ជា ខាង​ណា​ៗ​ខ្លះ​ទេ ម្នាក់​២​ពាន់​រៀល​ៗ និង​ប៉ូលិស​មក​ទារ​ថ្លៃ​កន្លែង​លក់​ក្នុង​មួយ​កន្លែង ១​ម៉ឺន​រៀល​ទៀត​ផង​ដែរ ។

ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​លក់​ផ្កា​តែ​១​ថ្ងៃ​ទេ គឺ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​នេះ​(១៤ កុម្ភៈ​) ផ្កា​តែ​យក​មក​ហើយ​លក់​មិន​អស់វា​ខូច និង​ខាតចុងខាតដើម​ហើយ ណាមួយ​អ្នក​មក​ទិញ​មាន​មួយ​ៗ​ស្ងាត់​ជាង​មុន លក់​មិន​ដាច់​ទេ​ខុស​ពី​ឆ្នាំ​មុន​ៗ​ឆ្ងាយ​ណាស់ សង្ស័យ​តែ​មក​ពី​ជំងឺ​កូ​វី​ដ​ទេ?

បុរស​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ផ្កា​កុលាប​ទិញ​ចូល​ក្នុង​មួយ​ដើម ៣​ពាន់​រៀល និង​លក់​វិញ​ក្នុង​មួយ​ដើម​ពី​៤​ពាន់ ទៅ ៥​ពាន់​រៀល ចំណែកឯ​ផ្កា​បាច់​លក់​ក្នុង​១​បាច់ តម្លៃ​ពី​៨​ទៅ​១០ ដុល្លារ ចំណេញ​ត្រឹមតែ​១​ដុល្លារ ទៅ ២​ដុល្លារ​ប៉ុណ្ណោះ ។ លក់​ផ្កា​ឆ្នាំ​នេះ ស្ងាត់​ជាង​រាល់​ឆ្នាំ ដោយ​រាល់​ឆ្នាំ​លក់ដាច់​ខ្លាំង តាំងពី​មិន​ទាន់​មាន​កូ​វី​ដ​នោះ ហើយ​អ្នក​មក​ទិញ​ផ្កា​ភាគច្រើន​ជា​អ្នកមាន​គ្រួសារ​រួច និង​អ្នកធ្វើការ​ទិញ​អោយ​មិត្តភក្តិ​គាត់​ប៉ុណ្ណោះ ។

បុរស​អ្នក​ដឹក​ទំនិញ​អន​ឡាញ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ដោយ​មាន​ដឹក​ទាំង​ធុង​ឃ្លុប​សំរាប់​ដាក់​ឥ​វ៉ា​ន់​ខាងក្រោយ​ផង​ដែរ​នោះ គាត់​បាន​ប្រាប់​ថា រូប​គាត់​មក​រក​ទិញ​ផ្កា​មួយ​បាច់ ដើម្បី​យក​ទៅ​ជូន​ប្រពន្ធ​របស់​គាត់​នៅ​ឯ​ផ្ទះ ព្រោះ​ថ្ងៃនេះ​វា​ជា​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ១៤ កុម្ភៈ ម្យ៉ាងទៀត ខ្ញុំ​តែងតែ​ធ្វើ​បែប​នេះ​រាល់​ឆ្នាំ​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ