កាហ្វេ Black Ivory ថ្លៃបំផុតក្នុងលោក ផលិតចេញពីលាមកសត្វដំរី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផឹកកាហ្វេរាល់ថ្ងៃតម្លៃពី ៣ ទៅ ៥ ដុល្លារក្នុងមួយនាក់គិតថាថ្លៃហើយ ប៉ុន្តែនៅមានកាហ្វេថ្លៃជាងនេះទៅទៀត ។ តើអ្នកជឿទេថា…
រាជធានីភ្នំពេញ ៖ ផឹកកាហ្វេរាល់ថ្ងៃតម្លៃពី ៣ ទៅ ៥ ដុល្លារក្នុងមួយនាក់គិតថាថ្លៃហើយ ប៉ុន្តែនៅមានកាហ្វេថ្លៃជាងនេះទៅទៀត ។ តើអ្នកជឿទេថា…
រាជធានីភ្នំពេញ ៖ ផឹកកាហ្វេរាល់ថ្ងៃតម្លៃពី ៣ ទៅ ៥ ដុល្លារក្នុងមួយនាក់គិតថាថ្លៃហើយ ប៉ុន្តែនៅមានកាហ្វេថ្លៃជាងនេះទៅទៀត ។ តើអ្នកជឿទេថា មានកាហ្វេ ក្នុង ១ ពែង តម្លៃដល់ទៅ ៥០ ដុល្លារ ឬលើសនេះទៅទៀតនោះ ? វាពិតជាមាន ហើយវាបានជាប់ជាកាហ្វេលំដាប់ថ្លៃបំផុតក្នុងលោក ។ តោះ ! មកដឹងពីកាហ្វេដែលថ្លៃបំផុតក្នុងលោកថា ហេតុអ្វីមានជាវាមានតម្លៃយ៉ាងនេះ !
Black Ivory Coffee ទម្ងន់ ៤ ខាំកន្លះ វាមានតម្លៃពី ១,០០០ ទៅ ១,៥០០ ដុល្លារអាមេរិក ប៉ុន្តែប្រសិនបើអ្នកចង់ផឹកជាពែងក៏បានដែរ ដោយក្នុងមួយកូនពែងកែវកាហ្វេតម្លៃ ៥០ ដុល្លារអាមេរិក ។ កាហ្វេ Black Ivory ផលិតចេញពីគ្រាប់កាហ្វេ Arabica (coffee beans) និងត្រូវបានផលិតឡើងដោយក្រុមហ៊ុន the Black Ivory Coffee Company Ltd ដែលស្ថិតនៅទិសខាងជើងនៃប្រទេសថៃ ។
ដំណើរការផលិតគ្រាប់កាហ្វេនេះ មនុស្សភាគច្រើនមិនជឿនោះទេ ព្រោះការផលិតនេះធ្វើឡើងដោយការផ្តល់ចំណីឱ្យសត្វដំរី ដែលមានបង្កប់គ្រាប់កាហ្វេអារ៉ាប៊ីកា (Arabica cherries) បន្ទាប់មកគេរងចាំអោយដំរីបន្ទោរបង់ចេញមក នោះគេនឹងរកមើលគ្រាប់កាហ្វេនៅក្នុងលាមកសត្វដំរី ៕ ប្រភព ៖ Wealthy Gorilla
ចែករំលែកព័តមាននេះ