ខេត្តស្វាយរៀង ៖ បុរសម្នាក់បាននាំប្រពន្ធនិងកូនមកលេងផ្ទះម្តាយ ហើយដោយសារគ្មានម្ហូប បុរសរងគ្រោះរូបនេះក៏បានបូមទឹកស្រះដើម្បីចាប់ត្រី លុះពេលបាចត្រីរីងទឹក ក៏ចាប់ត្រីបណ្តើរ ដុតក្លែមស្រាបណ្តើរ រហូតស្រវឹងក៏ត.ខ្សែភ្លើងឆក់ត្រីក្នុងស្រះម្តាយដែលបូមរីងហើយនោះវិញម្តង ស្រាប់តែភ្លាត់ស្នៀតក៏ត្រូវខ្សែភ្លើងឆក់ខ្លួនឯង បណ្តាលឲ្យស្លា.ប់បាត់បង់ជីវិតចោលប្រពន្ធនិងកូនតូចៗចំនួន២នាក់ឲ្យនៅកំព្រា។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងែទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិពោធ៌ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌។
បើតាមនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយាន បានឲ្យដឹងថា លោកទទួលព័ត៌មានពីឈ្មោះព្រាប សាន ភេទប្រុស អាយុ៨០ឆ្នាំ មុខងារជាមេភូមិពោធិថ្មី បានរាយការណ៍តាមទូរស័ព្ទអោយដឹងថា មានករណីត.ខ្សែភ្លើងឆក់ត្រីក្នុងស្រះដែលបានបូមរួច ហើយក៏បានឆក់ស្លា.ប់ខ្លួនឯងក្នុងស្រះ ស្ថិតនៅក្នុងភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រភពដដែលបន្តថា ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពង់រោទិ៍ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន និងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានឃើញថា មានឈ្មោះ ថន ចាន់ថាត ហៅអួច ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ មុខរបរកសិករ ដែលមានប្រពន្ធឈ្មោះជិត សុខី អាយុ២៩ឆ្នាំមុខរបរកម្មកររោងចក្រ និងមានកូនប្រុស២នាក់ បច្ចុប្បន្នរស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ បាននាំប្រពន្ធនិងកូនទៅលេងផ្ទះម្តាយបង្កើតឈ្មោះមី យន់ អាយុ៧២ឆ្នាំ នៅភូមិពោធិថ្មី ហើយក៏បានបូមទឹកស្រះដើម្បីចាប់ត្រី ក្រោយពីបូមទឹករីងហើយ ក៏ចាប់ត្រីបណ្តើរ ដុតក្លែមស្រាបណ្តើរ ក្រោយមកដោយសារតែចាប់ត្រីមិនអស់ ព្រោះតែមានដីល្បាប់ជ្រៅ បុរសរងគ្រោះក៏បានត.ខ្សែភ្លើងឆក់ត្រី ស្រាប់តែភ្លាត់ស្នៀត ក៏បានឆក់ខ្លួនឯងស្លា.ប់តែម្តង។
ក្រោយពីកម្លាំងជំនាញនគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយាន ព្រមទាំងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយាន បានធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះខាងលើនេះ បានត.ខ្សែភ្លើងឆក់ត្រីបង្កឲ្យឆក់ខ្លួនឯងស្លា.ប់ពិតប្រាកដមែន។ ហើយចំពោះមូលហេតុ គឺបុរសរងគ្រោះរូបនេះបានផឹកស្រាស្រវឹង ហើយបានត.ខ្សែភ្លើងឆក់ត្រី ធ្វើឱ្យឆក់ខ្លួនឯងស្លា.ប់បែបនេះតែម្តង។
ក្រោយពេលពិនិត្យស.ពជនរងគ្រោះរួច មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ក៏បានប្រគល់ស.ពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ