Facebook ត្រូវជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្តឹងទារ១៥០ពាន់លានដុល្លារ ពីបទញ៉ុះញ៉ង់ឱ្យមានអំពើហិ.ង្សាប្រឆាំងពួកគេ
អាមេរិក ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ (Rohingya) នៅចក្រភពអង់គ្លេស និងអាមេរិកបានធ្វើការប្តឹងក្រុមហ៊ុន
អាមេរិក ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ (Rohingya) នៅចក្រភពអង់គ្លេស និងអាមេរិកបានធ្វើការប្តឹងក្រុមហ៊ុន
អាមេរិក ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ (Rohingya) នៅចក្រភពអង់គ្លេស និងអាមេរិកបានធ្វើការប្តឹងក្រុមហ៊ុន Facebook ដោយចោទប្រកាន់បណ្តាញសង្គមយក្សនេះថា អនុញ្ញាតឲ្យមានការផ្សព្វផ្សាយអំពើស្អប់ខ្ពើមប្រឆាំងពួកគេ។
នៅក្នុងបណ្តឹង ពួកគេបានទាមទារសំណងជាង១៥០ពាន់លានដុល្លារដោយអះអាងថា វេទិការរបស់ Facebook ផ្សព្វផ្សាយអំពើហិ.ង្សាប្រឆាំងនឹងពួកគេ។
ជនជាតិដើមភាគតិចកាន់សាសនាអ៊ីស្លាមប្រមាណ ១០.០០០នាក់ត្រូវបានសម្លា.ប់អំឡុងការបង្ក្រាបយោធានៅក្នុងប្រទេសមីយ៉ានម៉ាកាលពីឆ្នាំ ២០១៧។
Facebook ដែលបច្ចុប្បន្នមានឈ្មោះថ្មីថា Meta មិនទាន់បានធ្វើការឆ្លើយតបភ្លាមៗឡើយចំពោះការចោទប្រកាន់របស់ពួកគេ។
នៅចក្រភពអង់គ្លេស ក្រុមហ៊ុនច្បាប់មួយដែលតំណាងឲ្យក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមួយចំនួន បានសរសេរលិខិតទៅកាន់ក្រុមហ៊ុន Facebook ដោយចោទប្រកាន់ថា ប្រព័ន្ធរបស់ហ្វេសបុកបានបង្កើនពាក្យសំដីស្អប់ខ្ពើមប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា និងក្រុមហ៊ុនមិនបានវិនិយោគលើអ្នកសម្របសម្រួល និងអ្នកត្រួតពិនិត្យការពិតដែលដឹងអំពីស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា។
បណ្តឹងលើកឡើងទៀតថា ក្រុមហ៊ុនបរាជ័យក្នុងការលុបចោលនូវការបង្ហោះ ឬគណនេយ្យណាដែលញ៉ុះញ៉ង់ឲ្យមានអំពើហិ.ង្សាប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា ហើយវាបរាជ័យក្នុងការចាត់វិធានការសមស្រប និងទាន់ពេល ទោះបីមានការព្រមានពីសប្បុរសជន និងប្រព័ន្ធផ្សព្វផ្សាយក្តី។
ចំណែកនៅអាមេរិកវិញ មេធាវីបានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ប្រឆាំង Facebook នៅក្នុងទីក្រុង San Francisco ដោយចោទប្រកាន់ក្រុមហ៊ុនថា មានឆន្ទៈក្នុងការជួញដូរជីវិតរបស់ប្រជាជនរ៉ូហ៊ីងយ៉ាដើម្បីជ្រៀតចូលទីផ្សារឲ្យបានកាន់តែល្អនៅក្នុងប្រទេសតូចមួយនៅតំបន់អាស៊ីអាគ្នេយ៍។
សូមបញ្ជាក់ថា Facebook មានអ្នកប្រើប្រាស់ប្រមាណជាង ២០លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុននេះបានទទួលស្គាល់ថាខ្លួនមិនបានធ្វើគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការញុះញង់ឲ្យមានអំពើហិ.ង្សា និងពាក្យសំដីស្អប់ប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ