ចាប់ខ្លួនមេភូមិម្នាក់ ក្រោយដុតបំផ្លាញខ្ទេចត្រឹមមួយប៉ប្រិចភ្នែក
- មណ្ឌលគិរី
មេភូមិចិត្តខ្លាំងម្នាក់បានផឹកស៊ីស្រវឹង រួចក៏ដុតផ្ទះខ្លួនឯងបណ្តាលឱ្យខ្ទេចម៉ត់តែម្តងបង្កឱ្យមានការភ្ញាក់ផ្អើល
មេភូមិចិត្តខ្លាំងម្នាក់បានផឹកស៊ីស្រវឹង រួចក៏ដុតផ្ទះខ្លួនឯងបណ្តាលឱ្យខ្ទេចម៉ត់តែម្តងបង្កឱ្យមានការភ្ញាក់ផ្អើល
ខេត្តមណ្ឌលគិរី ៖ មេភូមិចិត្តខ្លាំងម្នាក់បានផឹកស៊ីស្រវឹង រួចក៏ដុតផ្ទះខ្លួនឯងបណ្តាលឱ្យខ្ទេចម៉ត់តែម្តងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។
បុរសខាងលើរូបនេះមានឈ្មោះ កេត វុទ្ធី អាយុ៤២ឆ្នាំ ជាកសិករ និងជាមេភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។
បើតាមលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ករណីអគ្គិភ័យដុតផ្ទះខ្លួនឯងចំនួន១ខ្នងខាងលើនេះ មានទំហំទទឹង៧ម៉ែត្រ និងបណ្ដោយ១៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលការ៉ូក្រោម។
លោកអធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងទៀតថា ចំណែកសម្ភារៈខូចខាតក្នុងអគ្គិភ័យខាងលើនេះ រួមមាន ៖ ទូរដាក់ខោអាវចំនួន០២, តុឈើចំនួន០២, កៅអីតុកាតាចំនួន៧, គ្រែដេកចំនួន០៣, ម៉ាស៊ីនបោកខោអាវចំនួន០១គ្រឿង, ទូរទស្សន៍ចំនួន០១គ្រឿង, កង្ហារចំនួន០២គ្រឿង, ខ្សែ.កមាសចំនួន០១ខ្សែ ទម្ងន់៦ជី, ម៉ូទ័របូមទឹកចំនួន០២, ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង, ម៉ាស៊ីនត្រង់ស៊ីនឺរចំនួន០១គ្រឿង និងអង្ករចំនួនមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនបង្កខាងលើត្រូវបានកម្លាំងចាប់ឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីស៊ើបសួរអនុវត្តន៍តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ