ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការ ល្វេ នឹងស្នាក់ការម្រើច រួមទាំងកម្លាំងសហការ បានធ្វើការល្បាតតាមដងទន្លេ លុះមកដល់ត្រង់ចំណុចពាមអូរឌឿរ ស្ថិតនៅភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក៏ធ្វើការរឹបអូសបានសត្វត្រកួតចំនួន១៨ក្បាល ខណៈពេលដែលជនសង្ស័យចាប់យកចេញពីព្រៃ ហើយក៏បានប្រទះជាមួយក្រុមសមត្ថកិច្ច និងបានដេញចាប់តាមដងទន្លេរស្រែពក ហើយជនសង្ស័យក៏បានធ្វើការទម្លាក់សត្វត្រកួតចោល ។
ក្រោយមក មន្ត្រីឧទ្យានុរក្ស និងកម្លាំងសហការ បានធ្វើការដោះលែងសត្វត្រកួតចូលក្នុងព្រៃអោយមានសេរីភាពវិញហើយ ។
គូរបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃ ក្រសួងបរិស្ថាន និងអង្គការដៃគូ រួមនឹងសមាជិកសហគមន៍តំបន់ការពាធម្មជាតិ ជាប្រយោជន៍ដ៏សំខាន់ក្នុងការការពារថែរក្សាធនធានធម្មជាតិ ជាពិសេសសត្វព្រៃដែលកម្រ និងជិតផុតពូជ អោយនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់៕
ចែករំលែកព័តមាននេះ