ជម្ងឺលើសឈាម ចំណាយពេលជាច្រើនឆ្នាំក្នុងវិវត្តន៍ទៅមុខ។ គេហៅវាថាជាឃាតករស្ងាត់ស្ងៀម។ ជាធម្មតាអ្នកមិនកត់សំគាល់រោគសញ្ញាអ្វីឡើយ។ ប៉ុន្តែទោះបីជាគ្មានរោគសញ្ញាក៏ដោយ សម្ពាធឈាមខ្ពស់អាចបណ្តាលឱ្យខូចខាតដល់សសៃឈាមនិងសរីរាង្គរបស់អ្នក។ វិធីមួយក្នុងចំណោមវិធីងាយស្រួលបំផុតដែលអ្នកអាចគ្រប់គ្រងជម្ងឺលើសឈាមនិងបង្ការផលវិបាកដែលអាចកើតមាន គឺតាមរយៈរបបអាហាររបស់អ្នក។
១. កាត់បន្ថយរបបអាហារប្រៃ
អ្នកដែលមានជម្ងឺលើសឈាមនិងអ្នកដែលមានការកើនឡើងហានិភ័យនៃជម្ងឺបេះដូង ត្រូវកំណត់ខ្លួនឯងមិនសូវហូបប្រៃ ព្រោះជាតិប្រៃសំបូរសូដ្យូម។ គេគួរតែទទួលទានសូដ្យូមប្រចាំថ្ងៃរវាង ១៥០០ មីលីក្រាមទៅ ២៣០០ មីលីក្រាមក្នុងមួយថ្ងៃ។ សូដ្យូមធ្វើឱ្យចាល់ទឹកក្នុងរាងកាយ ដែលជាលទ្ធផលធ្វើឱ្យលើសសម្ពាធឈាម។
២. កាត់បន្ថយការហូបផ្អែម
ប្រសិនបើអ្នកចង់បានរបស់ផ្អែម សាកល្បងញ៉ាំផ្លែឈើស្រស់ឬសូកូឡាខ្មៅ ដែលមិនមានជាតិស្ករច្រើន។ ការសិក្សាពីប្រភពគួរឱ្យជឿទុកចិត្ត បានលើកឡើងថា ការទទួលទានសូកូឡាខ្មៅជាប្រចាំអាចកាត់បន្ថយសម្ពាធឈាម។
៣. បរិភោគសាច់តិច បន្លែផ្លែឈើច្រើន
របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ គឺជាមធ្យោបាយងាយស្រួលក្នុងការបង្កើនជាតិសរសៃនិងកាត់បន្ថយបរិមាណសូដ្យូមនិងជាតិខ្លាញ់មិនល្អ។ បង្កើនចំនួនផ្លែឈើបន្លែស្លឹកបៃតងនិងគ្រាប់ធញ្ញជាតិដែលអ្នកកំពុងញ៉ាំ។ ជំនួសឱ្យសាច់ក្រហម ចូរជ្រើសរើសយកប្រូតេអ៊ីនគ្មានខ្លាញ់ល្អដូចជាត្រី ឬ តៅហ៊ូជាដើម៕
ចែករំលែកព័តមាននេះ