បង្ក្រាបទីតាំងផលិតគ្រឿងញៀ.នក្នុងអគារខុនដូមួយកន្លែង រកឃើញថ្នាំច្រើនប្រភេទ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌបឹងកេងកង សហការជាមួយនិងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀ.ន «ក
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌបឹងកេងកង សហការជាមួយនិងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀ.ន «ក
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌបឹងកេងកង សហការជាមួយនិងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀ.ន «ក១០.១» របស់អគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបទីតាំងកែច្នៃវេចខ្ចប់ និងជួញដូរដោយដុសច្បាប់នូវសារធាតុញៀ.ន នៅក្នុងអគារខុនដូរមួយកន្លែង ដោយបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ និងរកឃើញថ្នាំញៀ.នច្រើនប្រភេទ សរុបជាច្រើនគីឡូ ។
ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះដែរបានធ្វើឡើងកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចបន្ទប់លេខ ០២A ជាន់ទី២ អគារខុនដូលេខ១៥B ផ្លូវលេខ ១០៥ (ខាងក្រោយមន្ទីរពេទ្យរបេង) ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នគរបាលខណ្ឌបឹងកេងកងបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានចាប់ឃាត់ខ្លួនមានឈ្មោះ ហ័ង ជីង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់លេខ០២A ជាន់ទី ២ អគារខុនដូរខាងលើ។
តាមប្រភពខាងលើបានបន្តថា ដោយមានការសហការអំពីកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀ.ន «ក១០.១» នៃអគ្គស្នងការនគរបាលជាតិ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀ.ននៅក្នុងអគារខុនដូរមួយកន្លែងខាងលើ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងផលិតគ្រឿងញៀ.នរបស់បុរសជនជាតិចិនខាងលើ កម្លាំងសមត្ថកិច្ចបានរកឃើញថ្នាំញៀ.នប្រមាណ៦ប្រភេទ សរុបជាច្រើនគីឡូ ។
តាមប្រភពដដែលបានបន្តទៀតថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ និងដកហូតបានគ្រឿងញៀ.នជាច្រើនគីឡូនេះដែរ គឺធ្វើឡើងក្រោយពីមានការស្រាវជ្រាវរបស់កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀ.ន «ក១០.១» នៃអគ្គស្នងការនគរបាលជាតិ ទើបធ្វើការសការជាមួយនិងកម្លាំងនគរបាលមូលដ្ឋានខណ្ឌបឹងកេងកេង ទើបឈានទៅដល់ការចុះបង្ក្រាបបាននាពេលនេះ។
ក្រោយពេលកើតហេតុ ជនសង្ស័យជាជនចិនម្នាក់ខាងលើ រួមទាំងគ្រឿងញៀ.ន ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀ.ន ក១០.១ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តចាត់កាតាមនីតិវិធីច្បាប់ ដោយឡែកទីតាំងកើតហេតុខាងលើ បានធ្វើកំណត់ហេតុបិទជាបណ្តោះអាសន្នផងដែរ ៕
ចែករំលែកព័តមាននេះ