តើអ្នកធ្លាប់លឺគេនិយាយថាកាហ្វេជួយសម្រករាងដែរឬទេ? វាមិនមែនជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែកាហ្វេណាក៏ដោយ (លើកលែងតែកាហ្វេដាក់ស្ករ ឬ ទឹកដោះគោ) ក៏អាចធ្វើឱ្យយើងស្រកទម្ងន់ដែរ។ តើនេះមកពីហេតុអ្វី?
១. បង្កើនការរំលាយអាហារ
កាហ្វេមានសមត្ថភាពជួយបង្កើនការរំលាយជាតិខ្លាញ់ក្នុងខ្លួនកាន់តែខ្លាំងជាងធម្មតា។ ថ្វីបើវាមិនច្រើនខ្លាំង តែវាអាចផ្សំចូលគ្នានឹងកម្មវិធីសម្រកទម្ងន់ផ្សេងទៀតដែលអ្នកកំពុងតែធ្វើ រហូតដល់អាចសម្រកទម្ងន់បានយ៉ាងច្រើនដែរ។
២. បន្ថយការប្រឈមនឹងការធាត់ជ្រុល
ការញ៉ាំកាហ្វេទៀងទាត់ ជាពិសេសកាហ្វេខ្មៅ ត្រូវបានគេរកឃើញថា ជួយបន្ថយការប្រឈមនឹងជម្ងឺធាត់ជ្រុលបាន។ អ្នកគ្រាន់តែប្រាកដថា កាហ្វេអ្នកមិនមានជាតិក្រែមច្រើន និងស្ករច្រើនពេកទៅបានហើយ ព្រោះកាលណាច្រើនពេកអាចរំខានដល់ប្រសិទ្ធភាពរបស់កាហ្វេអ៊ីនបាន។
៣. បន្ថយចំណង់អាហារ
ភាពឃ្លានអាហាររបស់មនុស្សយើងមិនត្រឹមតែធ្វើឲ្យញ៉ាំអាហារច្រើនៗទេ តែចន្លោះពេលញ៉ាំអាហារក៏ដូចគ្នាដែឬ។ ស្រ្តីដែលធ្លាប់មានការប្រែប្រួលអ័រម៉ូនជារៀងរាល់ខែ ទំនងជាញ៉ាំអាហារច្រើនតែនៅពេលពួកគេញ៉ាំកាហ្វេ វានឹងទប់ស្កាត់ចំណង់អាហារបានវិញ។ នេះហើយជាប្រយោជន៍មួយជំរុញដល់ការសម្រកទម្ងន់៕
ចែករំលែកព័តមាននេះ