ហាងឆេងលុយរៀលហក់ឡើងខ្ពស់ជាងលុយយន់ចិន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់យន់ចិនបន្តិច ។ មានធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់យន់ចិនបន្តិច ។ មានធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់យន់ចិនបន្តិច ។ មានធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ យន់ចិន ទិញចូលត្រឹមតែ ៦២៥ រៀល ហើយលក់ចេញតែ ៦៣២ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៦២៨ រៀល និងលក់ចេញរហូតដល់ ៦៣៤ រៀលឯណោះ ។
សម្រាប់ថ្ងៃនេះផងដែរ សូមមកតាមដានហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧១ រៀល, ១ អឺរ៉ូ ទិញចូល ៤៨១៣ រៀល លក់ចេញ ៤៨៦១ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៩៩ រៀល លក់ចេញ ៣០២៩ រៀល ។
ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៧ រៀល លក់ចេញ ៣៧៤៤ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៣ រៀល លក់ចេញ ៣៥៦ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៩៥ រៀល លក់ចេញ ៣០២៥ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៤ រៀល លក់ចេញ ១២៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕
ចែករំលែកព័តមាននេះ