ធនាគារ ជីប ម៉ុង ផ្ដល់កម្ចីទិញផ្ទះនៅ ជីប ម៉ុង លែន រហូតដល់ ៩៥% ពិសេសមិនធ្លាប់មាន
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែន និងធនាគារ ជីប ម៉ុង បានសហការគ្នាផ្តល់កម្ចីទិញផ្ទះនៅ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែន និងធនាគារ ជីប ម៉ុង បានសហការគ្នាផ្តល់កម្ចីទិញផ្ទះនៅ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែន និងធនាគារ ជីប ម៉ុង បានសហការគ្នាផ្តល់កម្ចីទិញផ្ទះនៅ ជីប ម៉ុង លែន រហូតដល់ ៩៥% ដែលជាកម្ចីដ៏ច្រើនបំផុតពុំធ្លាប់មាន ដើម្បីចូលរួមជួយអតិថិជនសម្រេចក្តីស្រមៃចង់បានលំនៅឋាននៅ ជីប ម៉ុង លែន ។ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានបញ្ជាក់ថា ៖ «នេះគឺជាការផ្តល់ជូនអតិថិជននូវជម្រើសហិរញ្ញវត្ថុដ៏ប្រសើរបំផុត និងមិនធ្លាប់មានពីមុនសោះសម្រាប់អតិថិជន ដែលមានគម្រោងទិញលំនៅឋានណាមួយរបស់ ជីប ម៉ុង លែន តាមរយៈកម្ចីជាមួយធនាគារ ជីប ម៉ុង» ។
លោកឧកញ៉ាមានប្រសាសន៍បន្ថែមថា ការជ្រើសរើសលំនៅឋាន ជីប ម៉ុង លែន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះគ្រប់គម្រោងទាំងអស់របស់ ជីប ម៉ុង លែន តែងដំណើរការជានិច្ច មិនដែលអាក់ខានឡើយ បើទោះបីស្ថិតក្នុងស្ថានភាពនៃការផ្ទុះរីករាល់ដាលនៃជំងឺកូវីដ-១៩ ក្ដី ដើម្បីប្រគល់លំនៅឋានជូនអតិថិជនឲ្យទាន់ពេលវេលា ។
លោក John Bell អគ្គនាយកធនាគារ ជីប ម៉ុង មានប្រសាសន៍ថា កម្ចីទិញផ្ទះនឹងអនុញ្ញាតឲ្យអតិថិជនអាចទិញលំនៅឋានក្នុងក្តីស្រមៃនៅគ្រប់គម្រោងទាំងអស់របស់ ជីប ម៉ុង លែន ជាមួយអត្រាការប្រាក់ត្រឹមតែ ០.៧៥% ក្នុងមួយខែតែប៉ុណ្ណោះ ហើយរយៈពេលកម្ចីបានវែងរហូតដល់ ២០ ឆ្នាំទៀតផង ។ លោក John Bell បញ្ជាក់ថា៖ «ការសម្រេចចិត្តរបស់អតិថិជននឹងលែងពិបាកទៀតហើយ ជាមួយការផ្តល់ជូនយ៉ាងអស្ចារ្យពីកិច្ចសហការរវាង ជីប ម៉ុង លែន និងធនាគា ជីប ម៉ុង»។
គួរបញ្ជាក់ថា គ្រប់ពាណិជ្ជកម្មទាំងអស់របស់ ជីប ម៉ុង តែងឈរលើគោលតម្លៃរួមមួយ គឺជួយបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ដើម្បីបង្កើតលទ្ធភាពសម្បូរបែបជូនអតិថិជន ។ ការផ្ដល់កម្ចីទិញផ្ទះរហូតដល់ ៩៥% ក្រោមការសហការរវាងធនាគារ ជីប ម៉ុង និង ជីប ម៉ុង លែន គឺជាឧទាហរណ៍ស្រាប់ ដើម្បីផ្ដល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជនជាទីគាប់ចិត្ត ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ! ៕ ដោយសហការ
ចែករំលែកព័តមាននេះ