ក្រុងព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ ក៏ជិះម៉ូតូទៅបុកប៉ារាស់ដែលទុកហាមឃាត់ការបិទខ្ទប់ក្រុងព្រះសីហនុ ហើយបន្តជិះរត់គេច តែចុងក្រោយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត១០យប់ថ្ងៃទី២៧ មេសា ឆ្នាំ២០២១ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងជិត១០យប់ថ្ងៃទី២៧ មេសា យប់មិញនេះ មានបុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាកអែរប្លេកពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពត1J-9756 ក្នុងស្ថានភាពស្រវឹង ។ លុះមកដល់ចំណុចប៉ារ៉ាស់បិទខ្ទប់ក្រុងព្រះសីហនុ កែងផ្សារពាណិជ្ជកម្ម បុរសជនជាតិចិនខាងលើនោះមានល្មើស និងបំរាមរបស់អាជ្ញាធរ ហើយបានជិះបុកប៉ារ៉ាស់រត់គេចខ្លួន មកដល់ផ្លូវបុរីកម្ម ចំណុចមុខកាសណូយ៉ាព័រ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។
បច្ចុប្បន្ន បុរសជនជាតិខាងលើ ត្រូវបានសមត្ថកិច្ចវៃខ្នោះយកទៅអធិការក្រុងព្រះសីហនុ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ដោយ៖ ឈុន គឹមហៃ
ចែករំលែកព័តមាននេះ