រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈកំពុងដេកក្បែរប្រពន្ធសុខៗ ស្រាប់តែត្រដរខ្យល់ប្រកា.ច់ស្លា.ប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣បានចុះទៅពិនិត្យជាក់ស្ដែងរួចរាយការណ៍ជូនក្រុមគ្រូពេទ្យជំនាញចុះទៅពិនិត្យ ទើបដឹងថា ជនរងគ្រោះស្លា.ប់ដោយសារតែជម្ងឺគាំងបេះដូង(ខ្យល់គរ) មិនជាប់ពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ឡើយ។
ហេតុការណ៍ខាងលើនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅក្នុងផ្ទះលក់អីវ៉ាន់ ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលស្លា.ប់ខាងលើនោះឈ្មោះជា ឌី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតភូមិតាចាន់ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានប្រពន្ធឈ្មោះស៊ុន សុធា អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។
ស្ត្រីជាប្រពន្ធបានប្រាប់ឲ្យនគរបាលដឹងថា នៅវេលាយប់ថ្ងៃទី២២ ខែមេសា ក្រោយពីបិទទ្វារតូបលក់ដូរនិងហូបបាយល្ងាចរួចរាល់គាត់និងប្ដីបានចូលដេកដូចសព្វមួយដងដែរ លុះដល់វេលាម៉ោង៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែមសា ខណៈពេលកំពុងតែដេកសុខៗ ស្រាប់តែប្ដីគាត់មានអាការៈមិនស្រួលខ្លួន និងប្រកា.ច់ត្រដរខ្យល់ ។ ពេលនោះគាត់បានធ្វើចលនាបេះដូងឲ្យប្ដីដែរ ប៉ុន្តែមិនបានធូរស្រាលសោះ បន្ទាប់មកគាត់ក៏បានទៅហៅពេទ្យនៅជិតនោះឲ្យមកជួយមើល ប៉ុន្តែជាអកុសលប្ដីរបស់គាត់បានស្លាប់ភ្លាមៗបាត់ទៅហើយ ទើបរាយការណ៍ជូនអាជ្ញាធរនិងមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ចុះទៅពិនិត្យ។
នគរបាលបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងខាងលើនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដោយមានការចូលរួមពីលោកមេភូមិ និងកម្លាំងប្រជាការពារផងបានចុះទៅពិនិត្យជាក់ស្ដែង រួចរាយការណ៍ជូនក្រុមគ្រូពេទ្យជំនាញឲ្យចុះទៅពិនិត្យយកសំណាកក្រែងបុរសរងគ្រោះរូបនោះកើតជំងឺកូវីដ១៩ ប៉ុន្តែក្រោយការពិនិត្យ ទើបដឹងថា បុរសរងគ្រោះរូបនេះបានស្លា.ប់ដោយសារជម្ងឺគាំងបេះដូង (ខ្យល់គ) មិនជាប់ពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ឡើយ បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់ស.ពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តភូមិថ្មី ស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល៕
ចែករំលែកព័តមាននេះ