ខេត្តតាកែវ ៖ លោកកេត ម៉ៅ អភិបាលស្រុកសំរោងបានអោយដឹងថា «គួរអោយរន្ធត់ចិត្តណាស់ ៣ថ្ងៃមុនក្មួយប្រុស ជូនប្អូនស្រីឈ្មោះកុសល់ សុមុន្នី អាយុ៣ឆ្នាំ ត្រូវបានគ្រូពេទ្យនាំឡើងឡានទៅព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តដោយទៅព្យាបាលជាមួយម្តាយ ។
ជាក់ស្តែង ថ្ងៃទី២០នេះ ក្មួយប្រុស មានវិជ្ជមានត្រូវបញ្ជូនទៅព្យាបាលជាមួយម្តាយ និងប្អូនស្រីបន្តទៀត »។
លោកអភិបាលស្រុកសំរោង ក៏សូមជូនពរ ក្មួយសំណាងល្អ ឆាប់ជាសះស្បើយពីជម្ងីកូវីដ ១៩ ។
នៅវេលាម៉ោង ៥.៣០ នាទីល្ងាចនេះ មន្ត្រីសុខាភិបាលខេត្តតាកែវ បានមកយក ក្មួយប្រុស កុសល អៀងមុន្នី អាយុ៦ឆ្នាំ រស់នៅ ភូមិ អញ្ចាញ ឃុំ ជើងគួន ស្រុកសំរោង ដែលឆ្លងកូវីដពីម្តាយ យកទៅដាក់ព្យាបាលជាមួយម្តាយ និងប្អូនស្រី នៅមន្ទីសុខាភិបាលខេត្តតាកែវ ក្រោយយកសំណាករកឃើញវិជ្ជមាន កាលពីរសៀលម៉ោង ៣.០០នាថ្ងៃទី១៩ ខែមេសានេះ ។ ក្មេងទាំងពីរនេះជាបងប្អូនបង្កើតនឹងគ្នា ដែលម្តាយបានកើតកូវីដ១៩ បានសម្រាកព្យាបាលនៅពេទ្យ ។
សូមបងប្អូន បង្កើនការប្រុងប្រយត្ន័ រួមគ្នាទប់ស្កាត់ការ រីករាលដាលនៃជម្ងីកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល និងរាជរដ្ឋាភិបាល ៣ ការពារ ៣កុំ និង២ចូលរួម ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ៕
ចែករំលែកព័តមាននេះ