ប្រទេសមីយ៉ាន់ម៉ា ៖ បណ្ដារូបភាពដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បង្ហាញពួកបាតុករលើកម្រាមដៃ៣ និងយកថ្នាំលាបពណ៌ក្រហម មកស្រោចលើថ្នល់នៅទីក្រុង HPA-AN រដ្ឋធានីនៃរដ្ឋការ៉ែននាភាគខាងត្បូងមីយ៉ាន់ម៉ា ។
ពលរដ្ឋមីយ៉ាន់ម៉ាកាលពីថ្ងៃទី៦ មេសា នោះបាននាំគ្នាយកថ្នាំលាបពណ៌ក្រហម មកស្រោច តាមដងវិថីនានា ដើម្បីតវ៉ាប្រឆាំងការបង្ក្រាបដ៏បង្ហូរឈាមរបស់កងកម្លាំងសន្តិសុខចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ កុម្ភៈមក ។ ជនស៊ីវិលជាង៥៧០នាក់ហើយក្នុងនោះមានកុមារ និងក្មេងជំទង់ប្រមាណជា៥០នាក់ បានត្រូវស្លា.ប់រយៈពេលជាង២ខែបន្តិចកន្លងមកនេះ ។ តុល្យការនោះអាចមានខ្ពស់ជាងនេះទៀត ដោយមនុស្សជាង២.៧០០នាក់ត្រូវចាប់ខ្លួន ។ ក្នុងចំណោមអ្នកទាំងនោះច្រើននាក់ដាច់ការទាក់ទងជាមួយសាច់ញាតិ គ្រួសារ ឬមេធាវី និងហាក់បាត់ខ្លួន ។
ទោះបីមានការបង្រា្កបបែបនោះក្ដីក៏បាតុកម្មតវ៉ានៅបន្តជាមួយបន្ត្រីរដ្ឋការនិយោជិតច្រើនពាន់នាក់ធ្វើកូដកម្ម នាំឲ្យស្ទះដល់សេដ្ឋកិច្ចរបស់ប្រទេស ។
ដីកាចាប់ខ្លួនត្រូវបានចេញប្រឆាំងតារាមីយ៉ាន់ម៉ា ជាតារាចម្រៀង តារាបង្ហាញម៉ូដមានឈ្មោះល្បីតាមបណ្ដាញសង្គម៦០នាក់ ដោយពួកគេជាប់ការចោទប្រកាន់ថា ផ្សាយព័ត៌មាននានាដែលអាចបណ្ដាលឲ្យមានការបះបោរក្នុងជួរកងកម្លាំងប្រដាប់អាវុធ ។ តារាជើងចាស់ម្នាក់ជា
សកម្មជនធ្លាប់ចាប់គុក៤លើករួចមកហើយ ក្រោមរបបផ្ដាច់ការយោធាមុនៗត្រូវចាប់ខ្លួន ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ