ថ្វីត្បិតតែក្រសួងពាណិជ្ជកម្មបញ្ជាក់ពីការមិនទាន់ចុះបញ្ជីរបស់ក្រុមហ៊ុន Tesla Ich នៅកម្ពុជាក្តី តែអគារដែលដាក់ស្លាកយីហោ TESLA បានសាងសង់ជិតរួចរាល់ហើយ ជាមួយនឹងឡូហ្កូរបស់ក្រុមហ៊ុនអាមេរិក Telsa Inc របស់លោក Elon Musk ផងដែរ ហើយក៏មានហ្វេសប៊ុកមួយត្រូវបានបង្កើតដោយ មានរូបរាងឡូហ្គោរបស់ក្រុមហ៊ុនយក្សអាមេរិក Tesla Inc ដោយផេកហ្វេសប៊ុកនោះដាក់ឈ្មោះថា ក្រុមហ៊ុនTesla Cambodia ទៀតផង ។
បន្ថែមពីលើនេះ ក៏មានការចែកចាយនូវ screenshot មួយដោយអះអាងថា ជា Twitter របស់លោក Elon Musk និងបានសរសេរថា New store will be launched in Cambodia by the end of April ដែលមានន័យថា ទីតាំងថ្មីនឹងត្រូវសម្ពោធនៅក្នុងប្រទេសកម្ពុជា នៅក្នុងដំណាច់ខែ មេសា នេះ ហើយសារនេះ ត្រូវបានអ្នកបណ្ដាញសង្គមចែកចាយតៗគ្នាជាបន្តបន្ទាប់ ។
ចែករំលែកព័តមាននេះ