រាជធានីភ្នំពេញ ៖ បងប្អូននិងប្រិយមិត្តធ្លាប់បានគាំទ្រ និងអាណិតស្រឡាញ់ លើអតីតកីឡាករ ជា ស្រួច និងធ្លាប់សម្តែងផងនោះ បច្ចប្បន្នកំពុងតែជួបសភាពយ៉ាប់យ៉ឺនខ្លាំង ហើយកាន់តែអាណិតសង្វេគទៅទៀត គឺកូនង៉ែតទើបតែកើត ក៏ខ្វះអាហារបម្រុងមើលហើយខ្លោចផ្សារណាស់ ជាមួយភរិយាក្នុងខ្ទមកម្សត់នេះ ។
កាលពីពេលថ្មីៗនេះថ្ងៃទី២ មេសា ឆ្នាំ ២០២១ យោងតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ស្រីអូនបានបង្ហោះ និងសរសររៀបរាប់ថា៖ «ខ្ញុំបានទាក់ទងទៅជួយបងជាស្រួចហើយ កូនគាត់ទើបហ្នឹងកើតក៏កំពុងមានជំងឺដែរ ហឹម មិននឹកស្មានថាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះទេ ស្ដាប់ហើយអាណិតណាស់ ។ ខ្ញុំកំពុងទាក់ទង ដើម្បីទិញទូរស័ព្ទអោយគាត់បានប្រើ ងាយស្រួលបងប្អូនអាចជួបគាត់ផ្ទាល់បាន ឬបងប្អូនអាចទាក់ទងទៅអ្នកជិតខាងដែលកំពុងជួយគាត់ 069 772798»។
ក្រោយពីឃើញបែបនេះក៏រំពឹងថា បងប្អូននឹងជួយបន្តិចម្នាក់ៗ យកបុណ្យកុសលក្នុងនាមជាខ្មែរដូចគ្នា។ ពិសេស អ្នកសិល្បៈ ឬខាងផលិតកម្មមួយចំនួនធ្លាប់រួមការងារ នឹងមិនមើលរំលងកីឡាករកម្សត់នេះផង ។ ដោយ៖ តារារ័ត្ន និងសាមឿន
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ