ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យម្នាក់ និងម៉ូតូ ១គ្រឿង ត្រូវប៉េអឹមចាប់ ពាក់ព័ន្ធការចែក​ចាយ និងប្រើប្រាស់គ្រឿងញៀ.ន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ និងម៉ូតូ ១គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន ចោទប្រកាន់ ពីបទចែកចាយ និង​ប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យ…

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ និងម៉ូតូ ១គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន ចោទប្រកាន់ ពីបទចែកចាយ និង​ប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានប៉េអឹម កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានប្រាប់ថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះ អោក សុផាណាន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួន​ជនសង្ស័យ គឺកម្លាំងកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានចេញល្បាត បានឃើញជនសង្ស័យ ជាមុខសញ្ញា កំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក៏ឃាត់ខ្លួនបានម្នាក់ និងវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ហៅ ខេទឹកកក ១កញ្ចប់តូច និង​ម៉ូតូ ១គ្រឿង។ ករណីនេះ ត្រូវបានបង្ក្រាប នៅវេលាម៉ោង ១១ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​បន្ទប់មួយកន្លែង ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ត្រី យ៉ាន សុវណ្ណ បានបញ្ជាក់ថា ក្រោយពេលកម្លាំងឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំយកមកសាកសួរចម្លើយ ​និងកសាងសំណុំរឿង បញ្ជូនទៅសាលាខេត្ត ដើម្បី ចាត់ការតាមច្បាប់៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ