ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ ទៅលេងនៅ​មណ្ឌលគិរី នៅថ្ងៃចូលឆ្នាំចិន ថយចុះជាងឆ្នាំមុន

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ថ្វីបើ​ថ្ងៃចូលឆ្នាំចិន ចំថ្ងៃ​ចុងសប្តាហ៍ក៏ពិតមែន តែចំនួនអ្នកទៅលេង​ខេត្ត​​សមុទ្រ​ឈើនេះ ​ថយចុះបើធៀបនឹងពេលបុណ្យចូលឆ្នាំចិន កាលពីឆ្នាំមុន​។ មន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី បានដឹងថា ស្ថានភាពទេសចរ​នៅខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី៖ ថ្វីបើ​ថ្ងៃចូលឆ្នាំចិន ចំថ្ងៃ​ចុងសប្តាហ៍ក៏ពិតមែន តែចំនួនអ្នកទៅលេង​ខេត្ត​​សមុទ្រ​ឈើនេះ ​ថយចុះបើធៀបនឹងពេលបុណ្យចូលឆ្នាំចិន កាលពីឆ្នាំមុន​។

មន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី បានដឹងថា ស្ថានភាពទេសចរ​នៅខេត្តមណ្ឌលគិរី ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន​រយៈពេល ០៣ ថ្ងៃ គឺមានភ្ញៀវទេសចរសរុបប្រមាណ ២០.០២៨នាក់ ថយចុះ ៧,៣៨% ប្រៀបធៀប​ឆ្នាំ២០២០ មានចំនួន ២១.៦២៥នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរជាតិ សរុបប្រមាណ ១៩.៨៨៧នាក់ មានការថយចុះ ៦,៨០% ប្រៀបធៀប ឆ្នាំ២០២០ មានចំនួន ២១.៣៣៨នាក់។ ភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណ ១៤១នាក់ មានការថយចុះ ៥០,៨៧% ប្រៀបធៀប ឆ្នាំ២០២០ មានចំនួន ២៨៧នាក់។

ដោយឡែកបើក្រឡេកទៅមើលអំពីបញ្ហាសុខសុវត្ថិភាព និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងកំឡុងនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ត្រូវបាន​ស្នងការដ្ឋាននគរបាល​ខេត្តមណ្ឌលគិរី ឲ្យដឹងថា មិនមានគ្រោះថ្នាក់ជាយថាហេតុណាមួយ បណ្ដាលឲ្យប៉ះពាល់ដល់ ភ្ញៀវទេសចរ​ឡើយ។

លោកស្នងការបន្តថា កងកម្លាំងសមត្ថកិច្ច បានដាក់ពង្រាយតាមគោលដៅសំខាន់ៗ និងមានការយាមល្បាត គ្រប់​តំបន់ទេសចរណ៍ ដែលមានភ្ញៀវទៅលេងកម្សាន្ត។ ការត្រៀមបង្ការយ៉ាងល្អនេះ គឺគិតអំពីសុវត្ថិភាពរបស់អ្នកទេសចរ ដែលបានអញ្ជើញ​មកលេងកំសាន្តក្នុងខេត្តមណ្ឌលគិរី៕ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ