ហាងឆេងលុយខ្មែរបាក់កម្លាំងជាងលុយចិន និងជប៉ុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ ២០២១ នេះឱ្យដឹងថា ១យន់ចិន ទិញចូលរហូតដល់ ៦៣១ រៀល លក់ចេញ ៦៣៨ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៦៣០ រៀល និងលក់ចេញតែ ៦៣៦ រៀលប៉ុណ្ណោះ ។
ទន្ទឹមនេះហាងឆេងប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១០០យ៉េនជប៉ុន ទិញចូលរហូតដល់ ៣៨៧០ រៀល លក់ចេញ ៣៩០៨ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨៦២ រៀល និងលក់ចេញតែ ៣៩០០ រៀលប៉ុណ្ណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤០៧០ រៀល, ១អឺរ៉ូ ទិញចូល ៤៩០៦ រៀល លក់ចេញ ៤៩៥៥ រៀល ខណៈ ១ដុល្លារអូស្ត្រាលី ទិញចូល ៣១៣៨ រៀល លក់ចេញ ៣១៦៩ រៀល ។
ចំពោះហាងឆេងប្រាក់វុនកូរ៉េធៀបនឹងប្រាក់រៀល គឺ ១០០វុនកូរ៉េ ទិញចូល ៣៦៤ រៀល លក់ចេញ ៣៦៨ រៀល ហើយ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៥៤ រៀល លក់ចេញ ៣០៨៤ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៦ រៀល លក់ចេញ ១៣៧ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕
ចែករំលែកព័តមាននេះ