ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​ ! វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ នឹង​មក​ដល់កម្ពុជា​ថ្ងៃអាទិត្យ ទី​៧ ខែកុម្ភៈ​នេះ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្បាស់​ហើយ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ច្បាស់​ហើយ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទូរ​ទស្ស​ជាតិ​កម្ពុជា ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ទូរទស្សន៍​ជាតិ​បាន​ថ្លែង​ក្នុង​សារ​សំឡេង នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៦០​ម៉ឺន​ដូ​ស​ជា​ជំនួយ​របស់​ចិន ក្នុង​ដំណាក់កាល​ទី​១ នឹង​ត្រូវ​បាន​ដឹក​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​ខាង​មុខ​នេះ ។

ទន្ទឹម​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ មុនគេ ដោយ​សម្តេច​តេ​ជោ បាន​កំណត់​យក​ថ្ងៃ​ពុធ ទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១ មុន​ចូល​ឆ្នាំ​ចិន នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្រៅពី​នោះ​នឹង​មាន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​ទៀត​ក៏​នឹង​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ