ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងមូលហេតុឆេះរោង​ចក្រ​តម្បាញ​នៅ​ប៉ោយប៉ែតហើយ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​អតីតរោងចក្រ​​តម្បាញ​មួយ​កន្លែង​ដោយសា​រទុ​ស្សេ​ឆ្នាំង​សាក​ទូរស័ព្ទ​ បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ទៀប​​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២ ​កុម្ភៈ​ ឆ្នាំ​២០២១​ ​នៅ​ចំណុច​រោង​ចក្រ​តម្បាញ​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិត​​ក្នុងភូមិ​​ផ្សារកណ្តាល ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​អតីតរោងចក្រ​​តម្បាញ​មួយ​កន្លែង​ដោយសា​រទុ​ស្សេ​ឆ្នាំង​សាក​ទូរស័ព្ទ​ បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ទៀប​​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២ ​កុម្ភៈ​ ឆ្នាំ​២០២១​ ​នៅ​ចំណុច​រោង​ចក្រ​តម្បាញ​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិត​​ក្នុងភូមិ​​ផ្សារកណ្តាល ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ខេត្តបន្ទាយមានជ័យ​។

​​ហេតុការណ៍​អគ្គិភ័យ​​ខាងលើនេះ​​បង្ក​ឲ្យ​ខូចខាត​រួម​មាន​ ម៉ាស៊ីនដេរ​ប្រហែល​៤០​គ្រឿង​,​ ម៉ាស៊ីនផុង​ប្រហែល​ជាង​៣០០​គ្រឿង​, ​កង្ហា​បញ្ឈរ​ធំ​ប្រហែល​៤០​គ្រឿង​, ​ក្រណាត់​ប្រហែល​២០០​កា​រ៉ុ​ង​, ​ដែក​ថ្ពក់​ខោអាវ​ប្រហែល​៦០​​កេស​​, ​ឧបករណ៍​ប្រើប្រាស់​និង​ឯកសា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​ពុំ​មាន​​មនុស្សណាម្នាក់​រងគ្រោះថ្នាក់​​ទេ ​។

​បើ​តាម​ឈ្មោះ​ពៅ ​ធូ​ ភេទ​ប្រុស ​ជា​អ្នក​ស្នាក់​នៅ​កន្លែង​កើតហេតុ​​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ករណី​អគ្គិភ័យ​ឆាបឆេះ​នេះគឺ​​កើតឡើង​ដោយសា​រ​ទុ​ស្សេ​ឆ្នាំង​សាក​ទូរស័ព្ទ​ បណ្តាល​ឱ្យ​រាលដាល​​ឆាបឆេះរោងចក្រ​​​តែ​ម្តង ​។

នៅពេលហេតុការណ៍​អគ្គិភ័យ​ខាងលើកើតឡើង ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះមក​ជួយ​​អន្តរាគមន៍​ ដោយ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​​ជា​របស់​ក្រុមហ៊ុន​កាស៊ីណូ​,​ ក្រុមហ៊ុន​ឯកជន​​ និង​​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អង្គភាព​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែតផងដែរ​។​

ក្រៅពី​នេះ ​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធ​ ឡោះ​ ស្នងការ​នគរបាល​ខេត្ត​ក៍បាន​បញ្ជា​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​ស្រុក​មង្គល​បូ​រី​, ​ស្រុក​អូរ​ជ្រៅ​ ​និង​ស្រុក​ម៉ា​ឡៃ​ដើម្បី​ជួយ​បាញ់​ពន្លត់​ផង​ដែរ​ ។ ​អគ្គី​ភ័យ​​​ខាងលើ​បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង​ប្រហែល​៥​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ដដែល​ ប៉ុន្តែ​មិនទាន់ដឹងពីទំហំ​នៃការ​ខូចខាតនៅ​​ឡើយ​​ទេ​ ។​

​សូម​បញ្ជាក់​ថា ​រោងចក្រ​​តម្បាញ​ខាងលើ​​បាន​ផ្អាក​ដំណើរការ​តាំងពី​ឆ្នាំ​២០០៦​​មក​​ម៉្លេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ