ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ គ្មាន​គម្រោង​នឹង​ផ្អាក​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​២០២១ ដូច​ឆ្នាំ​មុន​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស ​នៅ​ព្រឹក​ថ្ងៃ​ទី ១​ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស ​នៅ​ព្រឹក​ថ្ងៃ​ទី ១​ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថា ​រាជរដ្ឋាភិបាល​មក​ដល់​ថ្ងៃនេះ​ ពុំ​មាន​គម្រោង​ក្នុង​ការ​ផ្អាក​ការ​ប្រារព្ធ​ និង​ការ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ខែមេសា​ខាង​មុខ​នេះ​ទេ ។

កាលពី​ឆ្នាំ ២០២០ កន្លង​ទៅ​កម្ពុជា​បាន​ផ្អាក​ការ​ឈប់​សម្រាក​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដោយសារ​តែ​បញ្ហា​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ និង​បាន​សម្រេច​ជា​ផ្លូវការ​អោយ​កម្មករ និ​យោ​ជិ​ក និង​មន្ត្រីរាជការ បាន​ឈប់​សម្រាក​រយៈពេល ៥ ថ្ងៃ ចាប់ពី ១៧-២១ ខែ សីហា ២០២០ ជំនួស​ឱ្យ​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ ២០២០ ដែល​ត្រូវ​បាន​ពន្យារពេល​កាល​ខែមេសា​កន្លង​មកនេះ​។

« តែ​ឆ្នាំ​នេះ គ្មាន​គម្រោង​ទេ » ។ នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​តេ​ជោ​នា​ឱកាស​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំការមន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

សម្តេច​បាន​បកស្រាយ​នូវ​ហេតុផល​នៃ​ការ​ផ្អាក​ការ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ខែមេសា ឆ្នាំ​២០២២ កន្លង​ទៅ​ថា កាលនោះ ​គឺ​មូលហេតុ​ដោយសារ​តែ​មាន​កម្មករ​ខ្មែរ ១២​ម៉ឺន​នាក់​មក​ពី​ថៃ ចូល​ក្នុង​ប្រទេស​កម្ពុជា​រួច​បាត់​ទៅ​ហើយ អត់​ដឹង​ថា ​អ្នក​ណា​មាន​ឬ​គ្មាន​កូ​វី​ដ១៩ ហើយ​ពេល​នោះ​បើ​ឲ្យ​ឈប់​សម្រាក​ទៀត​នោះ អ្នក​ចេញពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត ឬ​បណ្តា​ខេត្ត​ផ្សេង​ទៀត ច្បាស់​ជា​ពិបាក​ហើយ ដូច្នេះ​ទើប​សម្រេច​ឲ្យ​ផ្អាក​ការ​ឈប់​សម្រាក​នា​ពេល​នោះ ។

យ៉ាងណាមិញ សម្តេច​បាន​បញ្ជាក់​ថា «​ចូល​ឆ្នាំ​នៅ​តែ​ចូល តែ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​» ជាង​នេះ​ទៅ​ទៀត​រឿង ក្បាច់​រាំ​ស្លូ រាំ​ឱប​គ្នា រាំ​កាន់​ដៃ​គ្នា​ប្រហែលជា​គេ​ចោល​ហើយ ដើម្បី​ការពារ​ការ​ឆ្លង​កូ​វី​ដ ១៩ ។ សម្តេច​ក៏​ផ្តាំផ្ញើ​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​ការ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល​ជែក ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ