ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាព​សម្រេច លុះ៤ថ្ងៃក្រោយ​​​​​​​​​​​​អស់លក្ខណ៍​ត្រឹម​កាម​រ៉ា​សុវត្ថិ​ភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​មួយ​កន្លែង​រួច​ចូល​លួច​យក​កាបូប​លុយ​១​បាន​សម្រេច ​ខណៈ​ដែល​ម្ចាស់​មិន​នៅ រួច​ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល ប៉ុន្តែ​ក្រោយ​ពី​ដឹង​បាត់​ទ្រព្យសម្បត្តិ​ ម្ចាស់​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើលឃើញ​ជនសង្ស័យ​គឺជា​អ្នក​លួច​ក៏​បាន​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ក្រោយ​ពេល​កើតហេតុ​បាន​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ​។ ហេតុការណ៍​​ចាប់ខ្លួន​​ជនសង្ស័យ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ…

​រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​មួយ​កន្លែង​រួច​ចូល​លួច​យក​កាបូប​លុយ​១​បាន​សម្រេច ​ខណៈ​ដែល​ម្ចាស់​មិន​នៅ រួច​ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល ប៉ុន្តែ​ក្រោយ​ពី​ដឹង​បាត់​ទ្រព្យសម្បត្តិ​ ម្ចាស់​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើលឃើញ​ជនសង្ស័យ​គឺជា​អ្នក​លួច​ក៏​បាន​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ក្រោយ​ពេល​កើតហេតុ​បាន​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ​។

ហេតុការណ៍​​ចាប់ខ្លួន​​ជនសង្ស័យ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ ២០២១ ​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ​ទ្រី ច​នី្ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ឃុំ​​ខាងលើ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ អ៊ុយ កុសល​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ​នោះ​ដែរ បាន​​បាត់បង់​សម្ភារៈ​មួយ​ចំនួន​រួម​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត ប័ណ្ណ​សំគាល់​រថយន្ត និង​លុយ​ចំនួន​500​ដុល្លារ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អំពើ​ចោរកម្ម​ខាងលើ​​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ ខណៈ​ជន​រង​គ្រោះ​មិន​នៅផ្ទះ ហើយ​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ចូល​លួច​យក​កាបូប​ដាក់​ទ្រព្យសម្បត្តិ​ខាងលើ​ដែល​ទុក​នៅ​លើ​កៅអី​ក្នុងផ្ទះ​បាន​សម្រេច​ បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់​ ។ ​ចំណែក​ជន​រង​គ្រោះ​ ក្រោយ​ពេល​ដឹង​ថា បាត់​កាបូបក៏​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ ហើយឃើញ​ភិនភាគ​ជនសង្ស័យ​ខាងលើ​ជា​អ្នក​លួច ទើប​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ឲ្យ​ជួយ​ស្រាវជ្រាវ​ចាប់ខ្លួន​។

តាម​ប្រភព​​ព័ត៌មាន​​បាន​បន្ត​ថា រហូត​មក​ដល់វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ថ្ងៃ​ទី​៣០ ខែមករា​ ជន​រង​គ្រោះ​បានឃើញ​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​ពី​ចម្ងាយ​ពី​ផ្ទះ​របស់​ខ្លួន​ប្រហែល​១០០​ម៉ែត្រ​ ក៏​បាន​រាយការណ៍​ទៅ​កាន់​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ឲ្យ​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​តែ​ម្ដង​ ។​ បន្ទាប់​មក​នគរបាល​បាន​នាំ​ជន​នោះ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ជា​ការ​ចោទប្រកាន់​ខាងលើ​នោះ​ពិតប្រាកដ​មែន​។​

ក្រោយមក​នគរបាល​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ហើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ