ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ថា ព្រឹក​នេះ​ជា​សះស្បើយ​៥​នាក់​បន្ថែម​ទៀត ខណៈ​មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១​នេះ​ថា បាន​ព្យាបាល​អ្នកជំងឺ​ចំនួន ៥​នាក់​បានជា​សះស្បើយ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១​នេះ​ថា បាន​ព្យាបាល​អ្នកជំងឺ​ចំនួន ៥​នាក់​បានជា​សះស្បើយ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ម្នាក់​ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ។

ក្រសួង​បន្ត​ថា ចំពោះ​អ្នកជា​សះស្បើយ​ទាំង​៥​នាក់​រួម​មាន ៖
១- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១​។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១​។
សម្គាល់ថា​៖ បុគ្គល​ទាំង​០២​រូប ខាងលើ​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក ខេត្តបន្ទាយមានជ័យ​។

៣- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។

៤- បុរស​ជនជាតិ​ខ្មែរ អាយុ​៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខេត្តតាកែវ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។
សម្គាល់ថា ៖ បុគ្គល​ទាំង ០២​នាក់​ខាងលើ​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ​។

៥- បុរស​ជនជាតិ​ជប៉ុន អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១​។ បុរស​រូប​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។

ចំណែក​អ្នក​ឆ្លង​ជំងឺ​ថ្មី​ម្នាក់​ខាងលើ​នេះ គឺជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​០២ របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់ ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៤៦៤​នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ៤៤៣​នាក់ និង​អ្នកជំងឺ ២១​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង