ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រក់​ទឹកភ្នែក​រឿង​ជីវិត​អាជ្ញាកណ្ដាល​ប្រដាល់​ដែល​ត្រូវ​ប្រពន្ធ​-​កូន​រត់​ចោល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​លោក​នេះ វាសនា​របស់​មនុស្ស​មិន​ដូច​គ្នា​នោះ​ទេ​ដូច​ពាក្យចាស់​លោក​ពោល​ថា​«​រស់នៅ​ក្រោម​មេឃតែ​មួយ​តែ​វាសនា​មិន​ដូច​គ្នា​»​ដូច​លោក​អាជ្ញាកណ្ដាល​សឹង សា​រិ​ទ្ធ អ​ញ្ចឹ​ង សូ​ម្បី​តែ​ប្រពន្ធ​និង​កូន​ក៏​រត់​ចោល​ដែរ ដោយសារ​តែ​រូប​លោ​មិន​មាន​លទ្ធភាព​រក​ប្រាក់​បាន​ច្រើន​ដូច​គេ​។ លោក សឹង…

រាជធានី​ភ្នំពេញ ៖ ក្នុង​លោក​នេះ វាសនា​របស់​មនុស្ស​មិន​ដូច​គ្នា​នោះ​ទេ​ដូច​ពាក្យចាស់​លោក​ពោល​ថា​«​រស់នៅ​ក្រោម​មេឃតែ​មួយ​តែ​វាសនា​មិន​ដូច​គ្នា​»​ដូច​លោក​អាជ្ញាកណ្ដាល​សឹង សា​រិ​ទ្ធ អ​ញ្ចឹ​ង សូ​ម្បី​តែ​ប្រពន្ធ​និង​កូន​ក៏​រត់​ចោល​ដែរ ដោយសារ​តែ​រូប​លោ​មិន​មាន​លទ្ធភាព​រក​ប្រាក់​បាន​ច្រើន​ដូច​គេ​។

លោក សឹង សា​រិ​ទ្ធ គឺជា​អាជ្ញាកណ្ដាល​និងចៅក្រម​មួយ​រូប​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ។ ក្រៅ​ពី​ការងារ​ធ្វើ​ជា​អាជ្ញាកណ្ដាល​និងចៅក្រម​ប្រដាល់​នោះ លោក​ត្រូវ​ចំណាយពេល​រត់​រ៉ឺ​ម៉ក​មូ​៉តូ​កង់​បី​ដើម្បី​រក​កម្រៃ​បន្ថែម​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង ។ លោក​ថា មុខរបរ​រត់​រ៉ឺ​ម៉ក​មូ​៉តូ​កង់​បី​ឥឡូវ​គឺ​ធ្លាក់​ចុះ​ខ្លាំង​ណាស់​ដោយសារ​មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ជិះ​Pass App(​កង់​បី​ឥណ្ឌា​)ដែល​មាន​ភាព​ងាយស្រួល​ជាង ។

លោក​ក៏មាន​បំណង​ចង់​ទិញ​កង់​បី​ឥណ្ឌា​មក​រត់​នឹងគេ​ដែរ​តែ​វា​ថ្លៃ​ពេក​មិន​អាច​ឱ្យ​លោក​រក​ប្រាក់​គ្រប់​​ចំនួន​ដើម្បី​ទិញ​វា​បាន​ទើប​លោក​បាន​ត្រឹម​ជួល​គេ​យក​មក​រត់​ប៉ុណ្ណោះ ។ ចំណែក​ការងារ
ធ្វើ​​ជា​អាជ្ញាកណ្ដាល​និង​ចៅក្រម​ប្រដាល់​ក្នុង​មួ​យស​ប្ដា​ហ៍​ធ្វើ​បាន​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ថ្ងៃ​សៅរ៍​ ​និង​ថ្ងៃអាទិត្យ​ហើយ​ប្រាក់​កម្រៃ​ដែល​ទទួល​បាន​ពី​ការងារ​នេះ​វិញ​ក៏​មិនសូវ​បាន​ច្រើន​ដែរ ប៉ុន្តែ​​ដោយ​សារ​តែ​ការ​ស្រឡាញ់​ទើប​លោក​ចេះ​តែ​ទ្រាំ​ធ្វើ​វា​ទៅ​។

លោក សឹង សា​រិ​ទ្ធ បាន​រៀបរាប់​ពី​សុខ​ទុក្ខ​របស់​ខ្លួន​ថា សព្វថ្ងៃ​លោក​រស់នៅ​តែ​ម្នាក់​ឯង​ក្នុង​ភាព​ជា​បុរស​ពោះម៉ាយ ។ ប្រពន្ធ​របស់​លោក​បាន​បែកបាក់​គ្នា​ជាមួយ​លោក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឯ​កូន​៥​នាក់​ដែល​លោក​បាន​ផ្ដល់​កំណើត​ឱ្យ​ក៏​ចាក​ចេញពី​លោក​ដោយ​សារ​តែ​លោក​មិន​អាច​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ពួក​គេ​បាន​។ សព្វថ្ងៃ លោក​រស់នៅ​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ផ្ដុំ​ផ្សារ​ដី​ហុយ ដែល​មាន​តម្លៃ​ត្រឹមតែ​៣០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ។ លោក​ក៏​តូច​ចិត្ត​ណាស់​ដែរ​នៅ​ពេល​គ្រួសារ​ត្រូវ​បែកបាក់​គ្នា​បែប​នេះ​។

នៅ​ពេល​អ្នក​យក​ព័ត៌មាន​សួរ​ថា តើ​លោក​បាន​បំណង​ចង់បាន​ប្រពន្ធ​ទៀត​ទេ? លោក​អាជ្ញា​កណ្ដាល​ដែល​មាន​វ័យ​៥៦​ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​ថា «​ខ្ញុំ​ក៏​ចង់បាន​ដែរ តែ​ធ្វើ​ម៉េច​បើ​យើង​អត់​មាន​ប្រាក់​ដើម្បី​ចូល​ស្ដីដណ្ដឹង​គេ ។ ខ្ញុំ​ក៏​សម្លឹង​ឃើញ​នារី​ដែល​ខ្ញុំ​ស្រឡាញ់​ដែរ​តែ​មិន​អាច​នោះ​ទេ​»​។

បើ​តាម​មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​បង្ហើប​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ចៅក្រម អាជ្ញាកណ្ដាល​ប្រដាល់​ទាំងអស់​គឺ​មាន​៨០​ភាគរយ​ហើយ​សុទ្ធតែ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់ ។ ជា​ពិសេស​នៅ​ពេល​ដែល​ការ​ប្រកួត​ប្រដាល់​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ត្រូវ​បាន​ផ្អាក​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ពួក​គាត់​ពិតជា​លំបាក​ខ្លាំង​ណាស់​រឿង​ជីវភាព​។

​ជាក់ស្ដែង​ត្រឹមតែ​លោក​សឹង សា​រិ​ទ្ធ ម្នាក់​ដែល​គ្មាន​ប្រពន្ធ​កូន​រស់នៅ​ជាមួយ​ផង​លំបាក​ប៉ុន​ហ្នឹង​ហើយ ចុះ​ទម្រាំ​អ្នក​ដែល​មាន​ប្រពន្ធ​កូន​រស់នៅ​ជាមួយ​ទៀត​តើ​លំបាក​យ៉ាងណា​ទៅ? ដែល​នេះ​ជា​សំណួរ​មួយ​ពិបាក​រក​ចម្លើយ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ